ផ្ទៃដីព្រះរាជដំណាក់ នៅខេត្តកោះកុង នឹងត្រូវប្រគល់ទៅឲ្យរាជវាំងគ្រប់គ្រងវិញ ក្នុងពេលឆាប់ៗនេះ
កោះកុង: ផ្ទៃដីព្រះរាជដំណាក់ ដែលត្រូវទុកចោលជាច្រើនឆ្នាំមកហើយ ដោយពុំមានការថែទាំឲ្យបានសមរម្យនោះ នឹងត្រូវប្រគល់ទៅឲ្យព្រះរាជវាំងគ្រប់គ្រងវិញ នៅក្នុងពេលឆាប់ៗនេះ។
លោក ប៊ុន លើត អភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា សព្វថ្ងៃ អាជ្ញាធរខេត្ត កំពុងរង់ចាំលិខិតឆ្លើយតបរបស់ព្រះរាជវាំង ដើម្បីប្រគល់ផ្ទៃដីនៅចំណុចនោះ ទៅឲ្យព្រះរាជវាំង ហើយអាជ្ញាធរខេត្ត នឹងមិនជាប់ពាក់ព័ន្ធទៀតទេ បន្ទាប់ពីប្រគល់រួចរាល់។
លោកអភិបាលខេត្ត បានបន្តថា នៅពេលណាដែលខេត្ត បានទទួលលិខិត អាជ្ញាធរនឹងធើ្វសេចកី្តជូនដំណឹងឲ្យអ្នក ដែលកំពុងរស់នៅទីនោះ ចាកចេញភ្លាម ព្រោះមិនអនុញ្ញាតឲ្យស្នាក់នៅអនាធិបតេយ្យតទៅទៀតទេ។
ប្រសាសន៍របស់លោកអភិបាលខេត្តខាងលើនេះ បានធើ្វឡើងឆ្លើយតបទៅនឹងការរិះគន់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងថា អាជ្ញាធរខេត្ត ហាក់ដូចជា ពុំបានយកចិត្តទុកដាក់រៀបចំអភិវឌ្ឍន៍តំបន់នោះ ឲ្យក្លាយជាកន្លែងទេសចរណ៍ ដែលមានសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវ ឲ្យមកលេងកំសាន្តសោះ គឺទុកទីនោះ ឲ្យមានការរស់នៅយ៉ាងអនាធិបតេយ្យ ដោយគ្មានការសម្អាតអនាម័យ និងបរិស្ថាន។
លោកអភិបាលខេត្ត បានឲ្យដឹងថា បញ្ហានេះ មិនមែនខេត្ត មិនយកចិត្តទុកដាក់នោះទេ តែដោយសារតែផ្ទៃនៅចំណុចនោះ មួយប៉ែកផ្ទះក្រហម ត្រូវប្រគល់ទៅឲ្យខាងកាកបាទក្រហម និងមួយប៉ែកព្រះរាជដំណាក់ ត្រូវប្រគល់ទៅព្រះរាជវាំង។ ដូច្នេះអាជ្ញាធរខេត្ត មិនអាចលូកដៃចូលទៅធើ្វអី្វបានទេ។
លោក ហាក់ បូរ៉ា ប្រធានភូមិបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងថា បច្ចុប្បន្ន ផ្ទៃដីព្រះរាជដំណាក់ មានទំហំ ២៧.០០០ ម៉ែត្រការ៉េ ទទឹងជាប់នឹងមាត់សមុទ្រ មានប្រវែង ១២០ ម៉ែត្រ និងបណ្តោយប្រវែង ១៨៧ ម៉ែត្រ។
ទាំងអ្នកទេសចរ ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងខេត្ត តែងតែកោតសរសើរថា ទីនោះ មានខ្យល់អាកាសល្អ និងទេសភាពស្អាតណាស់ គួរណាស់តែរៀបចំឲ្យក្លាយទៅជាតំបន់ទេសចរណ៍ទៅ មិនគួរទុកចោលឲ្យមានភាពរញ៉េរញ៉ៃ ឥតសណ្តាប់ធ្នាប់ ដូចសព្វថ្ងៃនេះទេ៕ ប្រភព ៖ CEN