ថៃហាមឃាត់កម្ពុជា មិនឲ្យឈូសផ្លូវ ទៅកាន់រូបសំណាកតាអ៊ុំ នៅច្រកអានសេះ
ព្រះវិហារ: អាជ្ញាធរប្រទេសថៃ ដែលមានផ្នែកទំនាក់ទំនងព្រំដែន បានចេញមុខមកប្រាប់ផ្នែកទំនាក់ទំនងកម្ពុជា នៅប្រចាំច្រកអានសេះ កុំឲ្យបន្តឈូសផ្លូវទៅកាន់ចំនុច ដែលថៃហាមឃាត់ គឺសំណាកតាអ៊ុំ ដែលស្ថិតនៅលើភ្នំច្រកអានសេះ។
មន្ត្រីទំនាក់ទំនងកម្ពុជា បាននិយាយថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ ភាគីថៃ ដែលមានផ្នែកទំនាក់ទំនងបានមកប្រាប់ផ្នែកទំនាក់ទំនងកម្ពុជា កុំឲ្យបន្តឈូសផ្លូវមកមុខបន្តទៀត។
កម្ពុជា បានបញ្ជាក់ថា ថៃហាមឃាត់នៅពេលកងវិស្វកម្មអគ្គបញ្ជាការ កំពុងយកគ្រឿងចក្រ ទៅឈូសផ្លូវ ដែលមានចំងាយប្រមាណជាង ១០ ម៉ែត្រ ពីរូបសំណាក់តាអ៊ុំ។ ការហាមឃាត់ គឺភាគីកម្ពុជា បានផ្អាកបណ្តោះអាសន្ន តាំងពីថ្ងៃទី៨ ខែតុលា មកម្ល៉េះ។
ប្រភពបានរាយការណ៍ថា កងវិស្វកម្មអគ្គមេបញ្ជាការ បានធ្វើផ្លូវឡើងច្រកអានសេះ តាំងពីមុនរហូតមក ពុំដែលថៃហាមឃាត់ទេ។ ប៉ុន្តែថៃហាមឃាត់ នាពេលនេះ គឺដោយសារក្រុមហ៊ុនឯកជនល្បីល្បាញមួយ រកស៊ីច្រើនមុខនៅច្រកអានសេះ បានជួលគ្រឿងច្រកកងវិស្វកម្មអគ្គបញ្ជាការ ឲ្យឈូសពង្រីកផ្លូវ ទើបថៃហាមឃាត់បែបនេះ។
ប្រភពបន្តថា ការឈូសផ្លូវ ដែលក្រុមហ៊ុនឯកជនល្បីរូបនោះ ជួលគ្រឿងចក្រកងវិស្វកម្មអគ្គបញ្ជាការឲ្យឈូសនោះ គឺធ្វើឡើងនៅលើភ្នំច្រកអានសេះ និងមានចំងាយប្រមាណជាង ១០ ម៉ែត្រប៉ុណ្ណោះពីរូបសំណាកលោកតាអ៊ុំ។
ព័ត៌មានបន្តថា រហូតមកដល់ពេលនេះ កម្ពុជាបានផ្អាកបណ្តោះអាសន្ន តាមការស្នើសុំពីភាគីថៃ។ ការបន្តឈូសផ្លូវរបស់ក្រុមហ៊ុនឯកជនបន្តទៀតនោះ មិនដឹងថា អនុវត្តនៅពេលណាទេ គឺរង់ចាំការដោះស្រាយពីភាគីទាំង ២ រួចរាល់សិន៕ ប្រភព ៖ CEN