សម្ដេចតេជោ បញ្ជាក់ពីការសម្រេចចិត្ត ចូលជាសមាជិកអាស៊ានរបស់កម្ពុជា
ភ្នំពេញ: ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា មានកត្តា ៤ ដែលទាក់ទាញឱ្យកម្ពុជាខិតខំប្រឹងប្រែង ចូលទៅក្នុងក្របខ័ណ្ឌអាស៊ានក្នុងខណៈដែលការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងចាប់ផ្ដើមនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើកាបញ្ជាក់ជាថ្មីអំពីសម្រេចចិត្តរបស់កម្ពុជា ចូលទៅក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ជាង ៦.០០០ នាក់ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការដែលឲ្យកម្ពុជា សម្រេចចិត្តចូលរួមនៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍ មានកត្តា ៤ ដែលក្នុងនោះ កត្តាទីមួយ គឺគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ចំណុចនេះធំណាស់សម្រាប់កម្ពុជារបស់យើង ក្នុងឋានៈជាប្រទេសតូចតាច គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា គឺជាគោលការណ៍សំខាន់របស់អាស៊ាន។ កត្តាទីពីរ គឺស្មារតីសហគមន៍ ដែលចំណុចសំខាន់នៅត្រង់ថា អាស៊ានធ្វើការតាមកុងសង់ស៊ីស អត់មានបែងចែកប្រទេសធំ ប្រទេសតូច ឬប្រទេសមាន ប្រទេសក្រនោះទេ ដូច្នេះទាមទារឱ្យធ្វើការមានចរិតជាស្មារតីសហគមន៍ ដែលរួមរស់នៅជាមួយគ្នា ហើយមានសុខដុមបនីយកម្មជាមួយគ្នា។ កត្តាទីបី ដែលទាក់ទាញឱ្យកម្ពុជា ចូលជាសមាជិកអាស៊ាន គឺនៅត្រង់ថា យើងបានទទួលផលប្រយោជន៍ពីការកាត់បន្ថយគម្លាត និងសមាហរណកម្មក្នុងក្របខ័ណ្ឌអាស៊ាន តាំងពីការចាប់ផ្ដើម ចូលជាសមាជិកអាស៊ាន រហូតមកដល់ពេលនេះ យើងបានទទួលផលប្រយោជន៍ មិនតិចទេអំពីបញ្ហាទាក់ទិនជាមួយនឹងការអភិវឌ្ឍប្រទេសរបស់កម្ពុជា ក្នុងនោះ រួមមានទាំងការអភិវឌ្ឍធនធានមនុស្ស ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការកាត់បន្ថយគម្លាត និងសមាហរណកម្មអាស៊ាន រាប់ទាំងកិច្ចប្រជុំ APEC នាពេលខាងមុខ បើទោះបីជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា មិនទាន់ជាសមាជិក APEC ប៉ុន្តែប្រធានាធិបតី ស៊ី ជីនពីង របស់ចិន ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះក៏នឹងអញ្ជើញប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសទាំងនេះ ទៅចូលរួមប្រជុំអំពីការតភ្ជាប់។ កត្តាទីបួន គឺច្រកទ្វារចេញខាងផ្នែកការទូតរបស់កម្ពុជាតែម្ដង ព្រោះថានៅពេលដែលកម្ពុជាចូលជាសមាជិកអាស៊ានកម្ពុជា មានដៃគូច្រើន ព្រោះអាស៊ានមានដៃគូកិច្ចសហការច្រើនលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឲ្យដឹងទៀតថា នៅចុងឆ្នាំនេះ មានកិច្ចប្រជុំធំច្រើន ហើយនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែតុលា ខាងមុខនេះ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១០ នឹងប្រព្រឹត្តិទៅ នៅប្រទេសអ៊ីតាលី។

សម្តេចហ៊ុនសែន បានលើកឡើងថា របៀបវារៈ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១០ នេះ នឹងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ដោយបើកចំហលើបញ្ហាសំខាន់ៗ ដូចជា បញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ហាបម្រែបម្រួលអាកាសធាតុ និងប្រធានបទថ្នាក់តំបន់ និងថ្នាក់ជាតិដទៃទៀត ដែលគ្រប់ភាគីយកចិត្តទុកដាក់ សម្រាប់ផលប្រយោជន៍រួម។
ក៏ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវក្តីបារម្ភថា ប្រធានបទនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅសប្តាហ៍ក្រោយ នៅប្រទេសអ៊ីតាលី អាចនឹងប្តូរទៅជាបញ្ហានៅអ៊ុយក្រែន និងបញ្ហាពួករដ្ឋអ៊ិស្លាម ផងដែរ បើទោះបីថា របៀបវារៈនៃកិច្ចប្រជុំ ត្រូវកំណត់រួចហើយក៏ដោយ៕ ប្រភព ៖ CEN