កូនវៀតណាម លេងទឹកលង់ស្លាប់ ពេល ម្ដាយកំពុងលេងល្បែង
ហេតុការណ៍នេះ បានកើតឡើងនៅច្រាំង ទន្លេខាងកើត ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌ ច្បារអំពៅ ហើយពេល កំពុងលេងទឹករហូត លង់ស្លាប់នោះ ខណៈដែលស្ដ្រីជាម្ដាយជន ជាតិវៀតណាម មានមុខរបរលក់នំប៉័ងកំពុង លេងល្បែង ។
សេចក្ដីរាយការណ៍នៅកន្លែងកើតហេតុ បានឱ្យដឹងថា សពក្មេងប្រុសរងរគ្រោះឈ្មោះ លី ហាវ ត្រូវបានបងប្អូនខ្មែរឥស្លាមមុជទឹក រាវឃើញសពកាលពី វេលាម៉ោង១១យប់ថ្ងៃ ទី៩ ខែតុលា ឆ្នាំ២០១៤ ។
ជីតារបស់ក្មេងប្រុសរងគ្រោះជាជនជាតិ វៀតណាម បាននិយាយថា នៅវេលាម៉ោង ជាង៤រសៀល ចៅរបស់ គាត់ បាននាំគ្នារត់ លេងងូតទឹកភ្លៀង ជាមួយក្មេងៗនៅក្នុងភូមិ ស្រាប់តែនៅ វេលាម៉ោង ជាង៥ល្ងាច ក៏មាន ការភ្ញាក់ផ្អើលថា ចៅរបស់ខ្លួនត្រូវលង់ទឹក ស្លាប់ ។
ស្ដ្រីជាម្ដាយរបស់ក្មេងប្រុសរងគ្រោះ បាននិយាយថា នាងមានកូនពីរនាក់ ប្រុស មួយស្រីមួយ ហើយប្ដី របស់ខ្លួន បានស្លាប់អស់ រយៈពេលប៉ុន្មានខែមកហើយ ដោយបច្ចុប្បន្ន រស់នៅផ្ទះជួល ក្នុងសង្កាត់ ច្បារអំពៅទី២ និងរកស៊ីលក់នំប៉័ងពេលព្រឹក ។
ប្រជាពលរដ្ឋនៅក្នុងភូមិបាននិយាយថា មុនពេលកើតហេតុនោះ ក្មេងប្រុសរងគ្រោះ រួមជាមួយ ក្មេងៗ៤-៥ នាក់ផ្សេងទៀត បាន នាំំគ្នាលោតលេងទឹកតាមច្រាំងទន្លេ ដោយ បណ្ដែតខ្លួនទៅក្រោមស្ពាន រួចហើយឡើង លើច្រាំងរត់មកហក់បណ្ដែតខ្លួនត្រឡប់ទៅ ក្រោមវិញ ។
ពេលកំពុងលេងនោះអ្នកស្ទូច ត្រីម្នាក់ ក៏បានប្រាប់ថា ឱ្យត្រឡប់ទៅផ្ទះ ឈប់លេងតទៅទៀត ប្រយ័ត្នលង់ ស្លាប់តែ ពួកគេមិនស្ដាប់នៅបន្ដហែលលេង រហូតបាត់ ខ្លួនក្មេងប្រុសរងគ្រោះតែម្ដងទៅ ។
ក្រោយមានករណីនេះកើតឡើង ជីដូន របស់ក្មេងប្រុសរងគ្រោះ បានខឹងសម្បាររហូត ស្ទុះទៅវាយស្ដ្រី ជាម្ដាយ ព្រោះតែមិនបាន មើលកូន ជាប់រវល់លែងល្បែង ។
ក្រោយរាវរកសពឃើញ នៅយប់ថ្ងៃ ដដែលនោះ សមត្ថកិច្ចមូលដ្ឋានបានប្រគល់ ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ស្រ្តីជាម្តាយក្មេងប្រុស រងគ្រោះ និងកូនស្រី ពៅ