គ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី០៩ ខែតុលា សម្លាប់មនុស្ស ៥នាក់ និងធ្វើឲ្យរបួស ៧នាក់
យោងតាមគេហទំព័រ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិបានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៩លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៥គ្រឿង ក្នុងនោះមានម៉ូតូ ០៦គ្រឿង, រថយន្តធុន តូច ០៥គ្រឿង, រថយន្តធំ១គ្រឿង ថ្មើរជើង២នាក់ និងយានផ្សេងៗចំនួន ១ គ្រឿង ។
មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺ ល្មើសល្បឿន ០៣លើក, មិនគោរពសិទ្ធ ០២លើក មិន ប្រកាន់ស្តាំ ១លើក, ប្រជែងគ្រោះថ្នាក់ ០៣លើក ។ ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួក សុវត្ថិភាពចំនួន ០៦នាក់ (យប់០២នាក់)។
រថយន្តដែលត្រូវបានផាកពិន័យ នៅអង្គភាពប្រចាំថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤នេះ សរុបចំនួន ៩៩២ គ្រឿង ក្នុងនោះមានរថយន្តទេសចរណ៍គ្រូសារ ៥៨គ្រឿង, រថយន្តដឹកដំណើរធុនតូច ៤០៣គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ៣៤គ្រឿង រថយន្តដឹកទំនិញធុនតូច ១៤៤ គ្រឿង, រថយន្តដឹកទំនិញធុនធំ ៣៥៣ គ្រឿង។ រថយន្តទាំងអស់ ត្រូវបានបង់ប្រាក់ពិន័យរួច នៅអធិការដ្ឋាននគរបាល ស្រុកចំនួន ៨៦ គ្រឿង ស្នងការដ្ឋាននគរបាលខេត្ត ៨៥៨ គ្រឿង និងនៅនាយកដ្ឋានសណ្តាប់ធ្នាប់ចំនួន ៤៨គ្រឿង៕
______________
ផ្តល់សិទ្ទិដោយ៖dap-news