បោកប្រាប់បែក ប៉ងសម្លាប់ មួយពូជ ផ្ដើម ចេញពីរឿងគំនុំ (មានវីដេអូ)
អំពើឃាតកម្មតាមរយៈការប្រើគ្រាប់ បែកដៃបោកចូលផ្ទះល្វែងរកស៊ីលក់ទំនិញ បោះដុំខាងលើនេះ បាន បង្កឱ្យមានការភ្ញាក់ ផ្អើលនិងរន្ធត់យ៉ាងខ្លាំង កាលពីវេលាម៉ោង៦ និង៤០នាទីល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះគ្មានលេខ ក្រុម១៤ ផ្លូវលេខ២១៥ ភូមិសែនសុខទី២ សង្កាត់ឃ្មួញ ខណ្ឌសែន សុខ ។
ក្នុងហេតុការណ៍នេះ ជនល្មើសត្រូវបាន សាក្សីនិងសមត្ថកិច្ចអះអាងថា មានគ្នាពីរ នាក់ ជិះម៉ូតូមួយគ្រឿង ដែលខ្លះថាស្មាស់ និងខ្លះទៀតថា វីវ៉ា ពណ៌ក្រហម បានធ្វើសកម្ម ភាពបោកគ្រាប់បែកចូលទៅក្នុងផ្ទះ ខណៈ ដែលជនរងគ្រោះកំពុងតែអង្គុយហូបបាយរួម គ្នានាពេលល្ងាច ។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាលខណ្ឌសែន សុខ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ និងរបួសមាន ចំនួន ៦នាក់ ក្នុងនោះស្រីម្នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ ម៉ែត សម្រាប់មនុស្សធំ និងមន្ទីរពេទ្យគន្ធ បុបា្ផសម្រាប់កុមារតូចៗ ប៉ុន្ដែមួយសន្ទុះក្រោយ មកក្មេងប្រុសម្នាក់ អាយុ១១ឆ្នាំ បានស្លាប់ ពេលកំពុង សង្គ្រោះនៅមន្ទីរពេទ្យ ។
មន្ដ្រីនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ ថា ជនរងគ្រោះទាំង៦នាក់ ដែលស្លាប់ និង រងរបួសធ្ងន់ស្រាល នោះ រួមមានទី១ ឈ្មោះ ស៊ន ស៊ិន អាយុ៥៨ឆ្នាំ ជាមេគ្រួសារ មុខរបរ ស៊ីទិញនិងលក់ដី ស្នាក់នៅចំណុច កើតហេតុ ផ្ទះសង់ថ្មី លេខ២១៥ រងរបួសត្រង់ក្បាល ពោះនិងកែងជើង ទី២ ឈ្មោះសាំ ភស្ដ័ អាយុ ២០ឆ្នាំ មុខរបរជាកម្មកររបស់ម្ចាស់ផ្ទះ រង របួសត្រង់ក្បាលជង្គង់ទាំងពីរ ទី៣ឈ្មោះ ដូន សុខ អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រង របួសត្រង់ថ្ងាសនិងកែងជើង ទី៤ ឈ្មោះស៊ន តារា អាយុ១១ឆ្នាំរងរបួសជើងទាំងពីរនាក់ ហើយបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ គន្ធបុបា្ផ ទី៥ឈ្មោះតារារិទ្ធ ខាន់លន់ អាយុ ១២ឆ្នាំ រងរបួសជើងទាំងពីរនិងទី៦ ឈ្មោះ ហាក់ ប៉េងលាង ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់ នៅចំណុចកើតហេតុ រងរបួសស្រាលត្រង់ ម្រាមដៃ ។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចក្រៅ ពីរងរបួសទៅលើម្ចាស់ផ្ទះមួយគ្រួសារនេះ សម្ភារៈមួយចំនួន រួមទាំង ម៉ូតូមួយគ្រឿងនិង រថយន្ដពីរគ្រឿងក៏រងការខូចខាតផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា អំពើឃាតកម្ម នេះ បានកើតឡើងខណៈដែលជនរងគ្រោះ ទាំងនេះ កំពុងតែអង្គុយ ហូបបាយជុំគ្នានៅមុខ ផ្ទះ ស្រាប់តែមានជនសង្ស័យពីរនាក់ ជិះម៉ូតូ មួយគ្រឿងមកដល់មុខផ្ទះ ហើយបោក គ្រាប់ បែកបណ្ដាលឱ្យផ្ទុះស្លាប់និងរងរបួសរួចគេច ខ្លួនបាត់ដោយសុវត្ថិភាព ។
ក្រោយកើតហេតុភ្លាមៗ គេបានសង្កេត ឃើញអភិបាលខណ្ឌសែនសុខ លោកលី សា វ៉េត និងអធិការ នគរបាល ខណ្ឌលោកម៉ក់ ហុង បានចុះទៅពិនិត្យនិងជួយអន្ដរាគមន៍ ដឹកជន រងគ្រោះទៅ កាន់មន្ទីរពេទ្យ ភ្លាមៗ រួចធ្វើការសួរនាំ ដើម្បីបន្ដតាមចាប់ជនដៃ ដល់ ។
នៅក្នុងរឿងឃាតកម្មមួយនេះ មិនទាន់ មានការបញ្ជាក់ជាផ្លូវការរបស់សមត្ថកិច្ចថា ជាប់ពាក់ព័ន្ធទៅ នឹងរឿងអ្វីឱ្យពិតប្រាកដនៅ ឡើយទេ បើទោះបីមានព័ត៌មានផ្សេងៗគ្នា លើកឡើងថា អាចពាក់ព័ន្ធ ទៅនឹងគំនុំរកស៊ី រវាងម្ចាស់ផ្ទះនិងជនដៃដល់ ខណៈដែលព័ត៌ មានមួយទៀត បានសង្ស័យថា អាចជាប់ ពាក់ព័ន្ធទៅនឹងរឿងស្នេហ៍ ពីព្រោះម្ចាស់ផ្ទះ រងគ្រោះមានប្រពន្ធដល់ទៅ៣នាក់ ហើយ ស្ដ្រីដែលរស់នៅជាមួយបច្ចុប្បន្ន គឺជាប្រពន្ធ ទី៣ ។
ដោយឡែកក្មេងប្រុសរងគ្រោះ ដែលស្លាប់ នៅមន្ទីរពេទ្យគន្ធបុបា្ផនោះ គឺជាកូនរបស់ ប្រពន្ធដើម ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញព្រហ្ម ទណ្ឌនិងសមត្ថកិច្ចមូលដ្ឋាន បាននឹងកំពុងធ្វើ ការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់លើករណី នេះ ដើម្បីឈានទៅដល់ការចាប់ខ្លួនជនដៃ ដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌមួយរូប ដែល កំពុង ធ្វើការលើរឿងនេះបានលួចបង្ហើបថា ទំនងជាមិនអាច ជាប់ពាក់ព័ន្ធទៅ នឹងរឿង ប្រពន្ធទី២ទី៣នោះទេ ពោលអាចជាប់ពាក់ ព័ន្ធរឿងផ្សេង ដែលនគរបាល ជំនាញកំពុង កំពុងតែពិនិត្យមើលដោយយកចិត្ដទុកដាក់ ជាទីបំផុត ។
បច្ចុប្បន្នជនរងគ្រោះដែលរងរបួសធ្ងន់ កំពុងបន្ដសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ ម៉ែតនិងមន្ទីរពេទ្យ គន្ធបុបា្ផ រីឯសពក្មេងប្រុស រងគ្រោះម្នាក់ ត្រូវបានសាច់ញាតិគ្រួសារ មួយនេះធ្វើបុណ្យតាមប្រពៃណី ៕
_________________
ផ្តល់សិទ្ទិដោយ៖dap-news