បាក់​ច្រាំងទន្លេ​នៅស្រុកកងមាស ​ផ្ទះពលរដ្ឋ ២៨ខ្នងដែលនៅជាប់មាត់ទន្លេនោះ ប្រឈមការរុះរើ

10/19/2014 0 Comments A+ a-

Pheak-00025កំពង់ចាម​៖​ ​បន្ទាប់​ពី​បាក់ស្រុតច្រាំង​ទន្លេ​ ស្ថិត​នៅ​ភូមិ​បឹង​សាង​កើត​ឃុំ​សូរ​គង​ ស្រុក​កងមាស​ ខេត្ដកំពង់ បណ្តាលឱ្យផ្ចះមួយខ្នង ​ទំហំ​១០០​ម៉ែត្រ​គុណ​២០០​ម៉ែត្រ​ និងបង្គោលភ្លើង១ដើម បាន​បាក់​ចូល​ទន្លេ​ទាំង​គំហុក​កាលពី​យប់​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៤​ហើយនោះ ផ្ទះប្រជាពលរដ្ឋ ចំនួន ២៨ខ្នង ដែលនៅជាប់មាត់ទន្លេ ត្រូវប្រឈម នឹងការរុះរើចេញ ជាបន្ទាន់ ព្រោះបារម្មពីការបាក់ ឫស្រុតចូលទន្លេ។
មន្រ្តីនគរបាល ស្រុកកងមាស បានថ្លែងឲ្យដឹងថា ច្រាំងទន្លេ ត្រូវបានបាក់ និងស្រុតចូលទៅក្នុងទឹកទន្លេជាបន្តបន្ទាប់ អាចនាំឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ដូច្នោះ កម្លាំងសមត្ថកិ ត្រូវតែធ្វើការការរុះរើ ផ្ទះប្រជាពលរដ្ឋដែលនៅជាប់មាត់ទន្លេ ចំនួន ២៨ខ្នង ដោយមិនទុកបង្អង់យូរនោះឡើយ ព្រោះបារម្មពីការបាក់ ឫស្រុតចូលទន្លេដូចកាលពី​យប់​ថ្ងៃ​ទី​១៧​ ខែតុលាទៀត។ ដោយមើលឃើញបញ្ហាប្រឈមនេះ ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជូនកម្លាំងនគរបាលអន្តរាគមន៍ របស់ខេត្ត សហការជាមួយ កម្លាំងនគរបាលស្រុក មូលដ្ឋាន អាជ្ញាធរ និងប្រជាពលរដ្ឋ ជាច្រើននាក់ បានជួយគ្នា រុះរើ និងដឹកជញ្ជូន ផ្ទះជាបន្តបន្ទាប់។
បើតាមមន្រ្តីនគរបាល គិតត្រឹម ព្រលប់ថ្ងៃទី១៨ ខែតុលា ផ្ទះប្រជាពលរដ្ឋ ចំនួន១១ខ្នងត្រូវបានរុះរើទាំងស្រុងហើយៗនៅសល់ប៉ុន្មានខ្នងទៀតនោះ ស្ថិតក្រោមការរុះរើ បន្តទៀត រហូតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤នេះ៕
Pheak-00021
Pheak-00025
Pheak-00026
Pheak-00023
Pheak-00027
ប្រភពពី  Free Press Magazine