មេឈ្មួញឈ្មោះយាយ ម៉ាន បាននិងកំពុង​ធ្វើ​ជំនួញ​ឈើ​យ៉ាងសកម្ម

10/19/2014 0 Comments A+ a-

T-0206រតនគិរី៖ ឈ្មួញ​រកស៊ី​ជំនួញ​ឈើម្នាក់ឈ្មោះ យាយ ម៉ាន បាន​នឹងកំពុងប្រមូល​ទិញ​ឈើប្រណិត ​ពី​ឈ្មួញ ​ដឹកជញ្ជូន​តាម​ម៉ូតូ ចូល​ក្រុង​បានលុង យ៉ាងសកម្ម ក្រោម​ការជួយ​សំរួល​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដែល​កំពុងតែ​គ្រប់គ្រង​ដោយលោក វង្ស សុក្រ​សិរី ជា​នាយ​ខណ្ឌ​នៅខេត្តនោះ​។
​ ​សេចក្តីរាយការណ៏ បានបន្តទៀតថា ជា​រៀងរាល់ថ្ងៃ យ៉ាងហោចណាស់​មាន​ម៉ូតូ​ដឹកឈើ ​មិន​ក្រោម​ពី​១០ ទៅ​ ១៥​គ្រឿងនោះទេ ដែលបានធ្វើ​សកម្មភាពដូចហែកឋិន ​ដឹកជញ្ជូន​ឈើប្រណិត ប្រភេត​ឈើ ធ្នង់ នាងនួន ក្រញូង របស់​ក្រុម​ឈ្មួញ​រកស៊ី ​បទល្មើស​ឈើប្រណិត មកពី​ស្រុក​អូរ​ជុំ តាមផ្លូវ​បុ​ស្តិ៏ ឃុំ​ចា​អ៊ុង​និង​ផ្លូវ​បុ​ស្តិ៏​បឹង​កន្សែង​យកមក​លក់​ដល់​លំនៅឋានយាយ ​ម៉ាន​។​ ​
ឈ្មួញឈើ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើងថា យាយ ​ម៉ាន ព្រមទាំង​កូន​នឹង​ក្មួយៗ​របស់គាត់​នៅផ្ទះ ក្បែរៗ​គ្នា​នោះ ស្ថិតនៅ​ភូមិ ភ្នំ​ស្វាយ សង្កាត់បឹង​កន្សែង ក្រុង​បាន​លុង បាននិងកំពុង​ចាំ​ប្រ​មូ​ល​ទិញ​ឈើប្រណិត​ពី​ក្រុម​ឈ្មួញ​ឈើ​ដឹក​ដោយ​ម៉ូតូ​មកពី តំបន់​ខាងលើ ​ជា​រៀងរាល់ថ្ងៃ រឺ​ឯ​សមត្ថកិច្ច និង​មន្ត្រីជំនាញរដ្ឋបាល​ព្រៃឈើ​ខេត្ត លោក​វង្ស សុក្រ​សិរី ជា​នាយ​ខណ្ឌ មិនដឹងថា ទទួល​សំណែន​បាន​ដល់​កំរិតណា​នោះទេ ទើប​ពុំដែល​ឃើញ​មានការ ទប់ស្កាត់ និង​ធ្វើការ​បង្ក្រាប់ សោះនោះ​។
ទាក់ទងនឹងសកម្មកភាពដែលក្រុមឈ្មួញ​រកស៊ី​ជំនួញ​ឈើ ខុសច្បាប់ខាងលើនេះ នៅថ្ងៃអាទិត្យនេះ សារព័ត៌មានសេរី បានទូរស័ព្ចទៅលោក​វង្ស សុក្រ​សិរី ជា​នាយ​ខណ្ឌរដ្ឋបាល​ព្រៃឈើ​ខេត្តចូល តែមិនលើកទទួល ធ្វើការស្រាយបំភ្លឺទេ៕
T-0206
T-0208T-0210
ប្រភពពី Free Press Magazine