អគ្គិភ័យឆេះផ្ទះឆក់យកជីវិតមនុស្ស៣នាក់ម្ដាយកូន
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ ឆេះចេញពីកន្លែងចតឡាន និងបានឆេះ រាលទៅដល់ផ្ទះធំដែលមនុស្ស៣នាក់ កំពុងសម្រានលង់លក់នៅលើនោះ ពេល ភ្លើងកំពុងឆេះគេបានឮសំឡេងស្រែកឱ្យ ជួយដែរ តែមិនមានអ្នកហ៊ានចូលទៅ ជួយឡើយ ព្រោះខ្លាចគ្រោះថ្នាក់ដល់ជីវិត ក្រោយមកក៏បាត់សំឡេងឈឹងតែម្ដង ។
ជុំវិញករណីនេះមានការលើកឡើង ផ្សេងៗគ្នាថា ខ្លះថាគេលួចដុត ឯអ្នកខ្លះ ទៀតថាទុស្សេខ្សែភ្លើង ព្រោះពេលភ្លើង ឆាបឆេះនេះបានឮសំឡេងអង្រួនគ្នាដែរ តែមិនបើកធ្វើឱ្យមានការសង្ស័យថា អាចមានអ្នកលួចដុត ហើយយកខ្សែចង ទ្វារទើបជនរងគ្រោះបើកទ្វារមិនបាន ឯ អ្នកខ្លះទៀតថាបណ្ដាលមកពីទុស្សេខ្សែ ភ្លើង ហើយជនរងគ្រោះភ័យស្លន់ស្លោ បើកទ្វារមិនចេញ ទើបត្រូវភ្លើងឆេះ រោលស្លាប់ទាំង៣នាក់ម្ដាយ និងកូនបែប នេះ ។ ទោះបីជាមានការលើកឡើងបែបនេះ ក្ដីត្រូវបានច្រានចោលដោយលោកអធិ ការនគរបាលស្រុកភ្នំស្រួចផងដែរ ។
លោកសាយ ប៊ុនថន អធិការនគរ បាលស្រុកភ្នំស្រួចបានឱ្យដឹងថា ផ្អែកតាមការស្រាវជ្រាវ និងត្រួតពិនិត្យនៅកន្លែងកើតហេតុ គឺសមត្ថកិច្ចរកឃើញ ថាបណ្ដាលមកពីឆ្លងចរន្ដភ្លើងអាគុយ រថយន្ដ ព្រោះផ្អែកតាមការបំភ្លឺរបស់ សាក្សីនៅជិតកន្លែងកើតហេតុគេបាន ឃើញឆេះចេញពីកន្លែងដាក់់ឡានមុន នឹងឆ្លងរាលដាលទៅដល់ផ្ទះដែលជនរង គ្រោះកំពុងសម្រាន ។
លោកអធិការបន្ដថា ជនរងគ្រោះ មានឈ្មោះ ខឹម មុត ភេទស្រី អាយុ៤៧ ឆ្នាំ មានប្ដីឈ្មោះ សឿន ទឹម អាយុ៤៩ឆ្នាំ មានកូន៥នាក់ក្នុងបន្ទុក ស្រី២ប្រុស៣ ។ ចំណែកកូនដែលស្លាប់ជាមួយម្ដាយមាន ឈ្មោះសឿន ឡុង ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះសឿន ឡាវ អាយុ១១ឆ្នាំ អ្នក ទាំង២រស់នៅជាមួយម្ដាយ រីឯ៣នាក់ទៅ ធ្វើការនៅភ្នំពេញ ។ ក្រោយពីពិនិត្យ កន្លែងកើតហេតុចប់សព្វគ្រប់សមត្ថ កិច្ចបានប្រគល់សពឱ្យសាច់ញាតិ និង ក្រុមគ្រួសារទទួលយកទៅបូជាធ្វើបុណ្យ តាមប្រពៃណី ៕
