តូចចិត្ដម្ដាយក្មេកបំបែកពីគូស្នេហ៍លោតទឹកសម្លាប់ខ្លួន
នារីរងគ្រោះឈ្មោះ សុខ ស្រីនាង អាយុ២២ឆ្នាំ រស់នៅជាមួយប្រុសស្នេហ៍ ជាង១ឆ្នាំ ក្នុងភូមិដើមចាន់ សង្កាត់ច្បារ អំពៅ២ ខណ្ឌច្បារអំពៅ ហើយចុងក្រោយ ត្រូវម្ដាយខាងប្រុសបំបែកមិនឱ្យជួបគ្នា ធ្វើឱ្យនាងតូចចិត្ដរត់មកលោតទឹកសម្លាប់ ខ្លួនតែម្ដង ។
តាមប្រភពព័ត៌មាននៅកន្លែងកើត ហេតុបានឱ្យដឹងថា មុនពេលធ្វើអត្ដឃាត នារីរងគ្រោះបានដើរឡើងស្ពានព្រះមុនី វង្សចាស់ពីកើតទៅលិចហើយនៅពេល ទៅដល់ពាក់កណ្ដាលស្ពានស្រាប់តែឡើងលើបង្កាន់ដៃលោតចូលក្នុងទឹកទន្លេតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកដល់ អ្នកដំណើរនិងអ្នកស្ទូចត្រី តែភ្លាមៗនោះ ត្រូវអ្នកនេសាទបើកទូកមកជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយត្រូវសមត្ថកិច្ចដឹកតាមរថយន្ដសង្គ្រោះ បន្ទាន់យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមានជ័យ ។
នៅក្នុងមន្ទីរពេទ្យនាងប្រាប់ថា នាងបានស្រលាញ់គ្នាជាមួយសង្សារជាង១ឆ្នាំ ហើយនិងទៅរស់នៅផ្ទះខាងប្រុសដូចប្ដី ប្រពន្ធស្រាប់តែពេលនេះម្ដាយខាងប្រុស បំបែកមិនឱ្យទំនាក់ទំនងគ្នាតទៅទៀត ទើបធ្វើឱ្យនាងពិបាកចិត្ដក៍ដើរមកលោត ទឹកសម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិតដែល រស់នៅពោរពេញដោយការឈឺចាប់ ។
ក្រុមគ្រូពេទ្យប្រាប់ថា នារីរងគ្រោះ រួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយៗ ត្រូវបានក្រុមគ្រួសារខាងប្រុសមកអើត មើលមួយភ្លែតដែរតែពួកគេត្រឡប់ទៅវិញបាត់ទុកឱ្យនាងដេកពេទ្យតែម្នាក់ឯង ៕
ប្រភពពី នគរវត្ត
