ប្រើពូថៅកាប់ក្បាលប្លន់ម៉ូតូឌុបទាំងព្រឹកនៅព្រែកប្រា
ជនសង្ស័យមានឈ្មោះ ដា លីន ភេទ ប្រុស អាយុ២៥ឆ្នាំ គ្មានមុខរបរពិត ប្រាកដ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ខាងលើ ។ ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះសុខ ក្រៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្នុង សង្កាត់ព្រែកប្រា ជិះម៉ូតូម៉ាកហុងដា C125 ពាក់ស្លាកលេខភ្នំពេញ 1D-9875 ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបាន ឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ បានជួលម៉ូតូជនរងគ្រោះជិះពីផ្សារច្បារអំពៅសំដៅទៅផ្ទះជួលត្រង់ចំណុចកើត ហេតុ ។ ពេលទៅដល់ជនសង្ស័យបាន ចុះពីលើម៉ូតូដើរចូលទៅក្នុងផ្ទះក៏យក ពូថៅមកកាប់ក្បាលជនរងគ្រោះពីក្រោយ ក្នុងបំណងប្លន់ម៉ូតូតែមិនបានសម្រេច ។ ប៉ុន្ដែខណៈកំពុងសកម្មភាពជនរងគ្រោះ ស្រែកឱ្យគេជួយហើយត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញមកព័ទ្ធចាប់បានបញ្ជូន មកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅតែម្ដង ។
លោកម៉ៅ សៀត អធិការរងទទួល ការងារព្រហ្មទណ្ឌនគរបាលខណ្ឌច្បារ អំពៅបានប្រាប់ថា នេះជាករណីប្លន់មិន បានសម្រេច ។ ពេលបញ្ជូនជនសង្ស័យ មកសាកសួរនៅអធិការដ្ឋានជនសង្ស័យបានវាយសមត្ថកិច្ចថែមទៀត ប៉ុន្ដែមិន មានរបួសស្នាមនោះទេ។ មិនតែប៉ុណ្ណោះ ជននេះបានបញ្ចេញអត្ដចរិតធ្វើដូចជា មនុស្សមានសតិមិនប្រក្រតីទៀតផង។
ដោយឡែកលោក អេម សារ៉ាវុធ បានប្រាប់ថា ពុំទាន់ដាក់បន្ទុកបទល្មើស នៅឡើយទេ ព្រោះសមត្ថកិច្ចជំនាញ កំពុងធ្វើសំណុំរឿង ប៉ុន្ដែបើតាមការ ពិនិត្យសកម្មភាពរបស់ជនសង្ស័យជា ករណីប្លន់មិនបានសម្រេច ៕
