ខ្ទើយ​ហ្វីលីពីន​ស្អាត​ពេក​ធ្វើ​ឲ្យ​ទាហាន​ម៉ា​រី​ន​អាមេរិក “​បែក​ភ្នែក​” នាំ​ឡើង​សណ្ឋាគារ មានអី​ដល់ពេល​ដឹងថា​ពុំ​មែន​ជា​ស្រី​សម្លាប់ចោល​តែម្តង​

10/16/2014 0 Comments A+ a-

ទាហាន​ម៉ា​រី​ន​អាមេរិក​ម្នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់​ខ្ទើយ​ហ្វីលីពីន​ដ៏​ស្រស់ស្អាត​ម្នាក់ នៅក្នុង​បន្ទប់​សណ្ឋាគារ បន្ទាប់ពី​ទាហាន​រូបនោះ​បានដឹងថា ដៃគូ​របស់ខ្លួន​ពុំមែន​ជា​មនុស្ស​ស្រី ។​
​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ដាក់ពង្រាយ សម្រាប់​ការចូលរួម​ធ្វើ​សមយុទ្ធ​យោធា នៅក្នុង​ប្រទេស​នេះ (​ហ្វីលីពីន​), ពិតជា​ពុំបាន​ដឹងថា ដៃគូ​ឡើង​គ្រែ​របស់ខ្លួន​ជាម​នុស្ស​ខ្ទើយ​នោះទេ នៅពេល​ពួកគេ​ទាំងពីរ​បាន​ជួបគ្នា​នៅក្នុង​បារ​ឌី​ស្កូ​មួយ នៅវេលា​ម៉ោង ១០ និង ៥៥ នាទី យប់ ថ្ងៃ​សៅរ៍​, មុនពេល​ដឹក​ដៃ​គ្នា​ឡើង​សណ្ឋាគារ ។​
1959250_968653256485215_6695384320528712461_n​សូមបញ្ជាក់ថា “​ស្រី​ស្អាត​” Jeffrey Laude អាយុ ២៦ ឆ្នាំ បាន​ចូល​សណ្ឋាគារ Celzone Lodge ក្នុង​ទីក្រុង Olongapo នៅវេលា​ម៉ោង ១១ និង ៣០ នាទី យប់ ដោយ​រួម​ដំណើរ​ជាមួយ​បុរស​បរទេស​ស្បែក​សម្នាក់ ដែលមាន​ម៉ូដ​សក់​ជា​កង​ម៉ា​រី​ន ។​
Elias Gallamos ជា​បុគ្គលិក​សណ្ឋាគារ​នោះ បាន​និយាយថា គាត់​បានឃើញ​បុរស​ស្បែក​សម្នាក់​នោះ បាន​ចាក​ចេញពី​សណ្ឋាគារ​តែម្នាក់ឯង ប៉ុន្មាន​នាទី​បន្ទាប់ពី​គាត់ និង​ជនរងគ្រោះ​បាននាំគ្នា​ចូលក្នុង​បន្ទប់​សណ្ឋាគារ ។​
​ចំណែក​មិត្ត​ភ័ក្តិ​ខ្ទើយ​ដូចគ្នា​របស់​ជនរងគ្រោះ ឈ្មោះ Mark Clarence Gelviro អាយុ ២២ ឆ្នាំ បាន​និយាយថា គាត់​ត្រូវ​ស្នើ​ឲ្យ​អមដំណើរ​ពួកគេ​ទាំងពីរ​ឡើង​សណ្ឋាគារ ប៉ុន្តែ ក្រោយមក ជនរងគ្រោះ​ជា​មិត្ត Laude បាន​ប្រាប់​ឲ្យ​គាត់​ចាកចេញ​ទៅវិញ មុនពេល​ជនបរទេស​នោះ អាច​ដឹងថា ពួកគេ​ទាំងពីរ​ជា​ខ្ទើយ ។​
​អាជ្ញាធរ​បាន​និយាយថា នៅ​ម៉ោង​ប្រហែល ១១ និង ៤៥ នាទី យប់​, បុគ្គលិក​សណ្ឋាគារ​ឈ្មោះ Gallamos បាន​រកឃើញ​សាកសព​ខ្ទើយ​រងគ្រោះ​នោះ ដេកស្លាប់​ក្នុង​បន្ទប់ទឹក ខណៈ​ចូល​ពិនិត្យ​បន្ទប់​នោះ ។​
marine-detained-ing-transgender-filipino-woman-_u6xc​បើតាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​ប៉ូលីស បាន​ឲ្យ​ដឹងថា សាកសព​បានបង្ហាញ​នូវ​សញ្ញា​នៃ​ការ​ច្របាច់ក​តែម្តង ។ ចំណែក​ជនល្មើស​វិញ ត្រូវបាន​ចាប់ខ្លួន​នៅលើ​នាវា​វាយលុក Peleliu និង​នាំយកទៅ​ឃុំខ្លួន​ដោយ​ពួក​មន្ត្រី​អាមេរិក បន្ទាប់​ហេតុការណ៍​កើតឡើង​១​ថ្ងៃ ។​
​ទោះជា​យ៉ាងណា បច្ចុប្បន្ន ភ្នាក់ងារ​ស៊ើប​ព្រហ្មទណ្ឌ​កងទ័ពជើងទឹក និង​ប៉ូលីស​ហ្វីលីពីន ក៏បាន​កំពុង​ស៊ើបអង្កេត​ករណីនេះ​ផងដែរ ។​
​សូមបញ្ជាក់ថា កងទ័ព​អាមេរិក​ជាង ១ ពាន់​នាក់ ដែល​កំពុងស្ថិត​ក្នុងប្រទេស​នេះ គឺជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​យោធា​រវាង​ហ្វី​លី​ពី​-​អាមេរិក ។ ប្រទេស​នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្នែក​សន្តិសុខ​រយៈពេល​១​ទសវត្សរ៍ ជាមួយ​អាមេរិក​, ហើយ​ការនាំយក​នូវ​វត្តមាន​កងទ័ព​ដ៏​ធំធេង​នេះ មកកាន់​តំបន់​របស់ខ្លួន គឺ​ដើម្បី​ដោះស្រាយ​ការប៉ះទង្គិច​គ្នា​ដែល​ផ្តើមចេញពី​ចិន អំពី​បញ្ហា​ជម្លោះ​បូរណភាព​ទឹកដី​ដ៏​រ៉ាំរ៉ៃ​នេះ ៕
olongapo-murder-cctv-footage-shows-victim-jeffrey-laude-suspect-ho-_u6xbកាមេរ៉ាសុវត្ថិភាពសណ្ឋាគារនោះ ថតជាប់ទិដ្ឋភាពជនល្មើស និងជនរងគ្រោះ ដឹកដៃគ្នាឡើងសណ្ឋាគារ
 US keeps warships in Philippines amid possible murder investigation