ខេត្តស្វាយ​រៀ​ង ៖ ​រន្ទះ​បាញ់​គោ​១៧ក្បាល​ងាប់​កណ្ដាល​វាល​ស្រែ​

10/24/2014 0 Comments A+ a-

than(3)ខេ​ត្ដ​ស្វាយ​រៀង​ ​៖ គោ​ចំនួន​១៧ក្បាល​បាន​ងាប់​កណ្ដាល​វាល​ស្រែ​ ​នៅ​កន្លែង​៣ផ្សេង​គ្នា​ ​ដោយសារ​តែ​ត្រូវ​រន្ទះ​បាញ់​ ​និង​ធ្វើ​ឱ្យ​ប្រជា​កសិករ​រត់​ប្រសេច​ប្រសាច​ទៅ​ជ្រក​ក្រោម​ផ្ទះ​រៀ​ងៗ​ខ្លួន​ ​។
ករណី​ទី​១បាន​កើត​ឡើង​នៅ​វេលា​ ​ម៉ោង​៣ទៅ​ម៉ោង​៤ និង​៣០នាទី​រសៀល​ ​ថ្ងៃ​ទី​២២ ខែ​តុលា​ ​ឆ្នាំ​២០១៤ ឋិត​នៅ​ឃុំ​ ​ទួល​ស្ដី​ ​និង​ឃុំ​ច​ន្ទ្រា​ ស្រុក​ច​ន្ទ្រា​ ។
យោង​តាម​ម​ន្ដ្រី​សាលា​ស្រុក​ច​ន្ទ្រា​ បាន​ឱ្យ​ដឹង​ថា​ ​ករណី​ទី​១នេះ​ ​បាន​កើត​ឡើង​ ​នៅ​ភូមិ​-ឃុំ​ទួល​ស្ដី​ ​បណ្ដាល​ឱ្យ​សត្វ​គោ​ ​ ​ ​ ​មួយ​ក្បាល​ដែល​កំពុង​ស៊ី​ស្មៅ​កណ្ដាល​ ​វាល​ស្រែ​ត្រូវ​រន្ទះ​បាញ់​ងាប់​ភ្លា​មៗ​ ​ខ​ណៈ​ ​ ​ ​មេឃ​កំពុង​រលឹម​ស្រិចៗ​ ​។ ប្រភព​ប​ន្ដ​ ​ឱ្យ​ដឹង​ទៀត​ថា​ ​ករណី​ទី​២- បាន​កើត​ឡើង​ ​កាល​ពី​វេលា​ម៉ោង​៤និង​៣០នាទី​រសៀល​ ​ឋិត​ក្នុង​ភូមិ​-ឃុំ​ច​ន្ទ្រា​បណ្ដាល​ឱ្យ​សត្វ​ ​គោ​ចំនួន​១១ក្បាល​ដែល​ម្ចាស់​លែង​ឱ្យ​ ស៊ី​ស្មៅ​នៅ​វាល​ស្រែ​ត្រូវ​រន្ទះ​បាញ់​ឡើង​ ​កក្រើក​ដី​ធ្វើ​ឱ្យ​សត្វ​គោ​ទាំង​នោះ​ងាប់​ ​រដូក​រណែល​ ​។ ចំណែក​ម្ចាស់​គោបា​ន​ ​ត្រឹម​តែ​ស្រក់​ទឹក​ភ្នែក​ស្ដាយ​ស្រណោះ​ ​នឹក​ស្មាន​មិន​ដល់​និង​ករណី​ទី​៣កើត​ឡើង​នៅ​វេលា​ម៉ោង​៣រសៀល​ ​ថ្ងៃ​ទី​២២ ខែ​ ​តុលា​ ​ឆ្នាំ​២០១៤ នៅ​ក្នុង​ឃុំ​ពពែ​ត​ ​ស្រុក​ ​ស្វាយ​ទាប​ ​ខេ​ត្ដ​ស្វាយ​រៀង​ ​ ​ដោយ​រន្ទះ​ ​បាន​បាញ់​ចំ​គោ​បណ្ដាល​ឱ្យ​ងាប់​៥ក្បាលផង​ដែរ​ ​៕
ប្រភពពី នគរវត្ត