Apple​បញ្ចេញ​Pad Air 2 ដែល​មាន​កម្រាស់​តែ០,២​អ៊ីង

10/18/2014 0 Comments A+ a-

ក្រុមហ៊ុន​Apple​បាន​បង្ហាញ​នូវ​ប្រភេទ​ក្តារ​ចុច iPad Air ជា​អ្វី​ដែល​ក្រុមហ៊ុន​នេះ​អះអាងថា ជា​កា្តរ​ចុច​ដែល​ស្តើង​ជាងគេ​បំផុត​នៅលើ​ពិភពលោក ដែល​មាន​កម្រាស់​តែ ៦,១ មី​លី​ម៉ែត្រ​។​
​ក្រុមហ៊ុន​ក៏​បាន​បង្ហាញថា ប្រព័ន្ធ​បង់ថ្លៃ Apple Pay នឹង​ផ្លាស់ប្តូរ​ទូរស័ព្ទ iPhone 6 ទៅ​ជា​ប័ណ្ណឥណទាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ ទី​២០ ខែតុលា​។​
​    ​
​ក្រុមហ៊ុន​នោះ​ក៏​បាន​បង្ហាញ​នូវ​កុំព្យូទ័រ​ប្រភេទ​iMac ថ្មី​មួយ​ដែល​មាន​ទំហំ​ភាពច្បាស់​(resolution) ខ្ពស់​បំផុត​នៅលើ​ពិភពលោក​និង​បានប្រកាស​នូវ​ប្រ​​ភេទ​សូ​ហ្វ​វ៊ែ​រ Mac Os ថ្មី​មួយ ដែល​មានឈ្មោះ​ថា យ៉ុស​ម៉ែត (Yosemite) ដែល​ត្រូវ​ផ្តល់ឱ្យ​ដោយ​សេរី​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែតុលា​។​
iPad 17
លោក ថូ​ម៉ាស ឃុក បង្ហាញ​នូវ​ក្តារ​ចុច iPad Air 2 ដែល​ជា​ក្តារ​ចុច​ដែល​ស្តើង​ជាងគេ​បំផុត​នៅលើ​ពិភពលោក
​ទោះបីយ៉ាងណា​ក៏ដោយ ក្រុមហ៊ុន​នោះ​ក៏​បាន​បញ្ចេញ​នូវ​សេចក្តីលម្អិត​ពី​ប្រភេទ​ក្តារ​ចុច iPad​ថ្មី ចំនួន​ពីរ​របស់​ខ្លួន គឺ iPad mini 3 និង iPad Air 2 នៅក្នុង​មគ្គុទេសក៍​ប្រើប្រាស់​ប្រព័ន្ធ​iOS 8.1 សម្រាប់​កម្មវិធី iBook នៅលើ iTunes នៅ​មុន​ពេល​ព្រឹត្តិការណ៍​ចាប់ផ្តើម​។​
​    ​
​លោក ថូ​ម៉ាស ឃុក (Thomas Cook) ប្រមុខ​ក្រុមហ៊ុន​Apple បាន​និយាយថា “​នេះ​ជា​ឆ្នាំ​ដែល​អស្ចារ្យ​មួយ​សម្រាប់​ពួកយើង​ប៉ុន្តែ​យើង​នៅ​មាន​អ្វី​មួយ​ចំនួន​​ទៀត​ដើម្បី​ចែករំលែក​ជាមួយ​អ្នក​”​។​
​    ​
​លោក​បាន​បន្តថា “​យើង​បាន​លក់​ក្តារ​ចុច iPad ចំនួន​ប្រមាណ ២២៥​លាន​នៅ​ជុំវិញ​ពិភពលោក​។ ក្តារ​ចុច iPad 2 នឹង​មាន​ឈីប (Chip) ថ្មី​មួយ ប្រភេទ A8x, 64-bit processor ដែល​ជា​ឈីប​ជំនាន់​ថ្មី​មួយ ដូចជា​ឈី​បដែល​មាន​នៅក្នុង​ទូរស័ព្ទដៃ iPhone 6 ដែល​អាច​ឱ្យ​មាន​ល្បឿន​លឿន​ជាង​មុន​៤០​ភាគ​​រយ​។ ក្តារ​ចុច​នោះ​នឹង​មាន​តម្លៃ​ពី​៤៩៩​ដុល្លារ ទៅ​៨២៩​ដុល្លារ ទៅតាម​លក្ខណៈ​ពិសេស​ដែល​វា​មាន​៕ ប្រភព ៖ CEN