​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​អគារ​​ខ្ពស់​បំផុត​លើ​លោក​​​នៅ​ឌូបៃ

10/18/2014 0 Comments A+ a-

អគារ​​ខ្ពស់​បំផុត​លើ​លោក ដែល​មាន​ឈ្មោះ​ថា Burj Khalifa ​បាន​បើក​ឲ្យ​​ភ្ញៀវ​ទេសចរ​ឡើង​ទៅ​ទស្សនា​ដល់​ជាន់​ទី​១៤៨ ខណៈ​កន្លង​មក​អាច​ឡើង​បាន​ត្រឹម​ជាន់​ទី​១២៤ប៉ុណ្ណោះ។

អ្នក​ដែល​ចង់​ឡើង​ទៅ​ដល់​ជាន់​ដែល​ទើប​នឹង​ដំណើរ​ការ​ថ្មី​​នេះ ត្រូវ​ចំណាយ​ប្រាក់​ទិញ​សំបុត្រ​កក់​ទុក​មុន ១០៩ដុល្លារ ឬ​១៣៦ដុល្លារ​ក្នុង​ម្នាក់។

អគារ Burj Khalifa បាន​ចាប់ផ្ដើម​សាងសង់​ក្នុង​ខែ កញ្ញា ឆ្នាំ២០០៤ និង​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១០។ អគារ​ដែ​ល​មាន​​ទាំង​​សណ្ឋាគារ ក្លឹប​កម្សាន្ដ ភោជនីយដ្ឋាន និង​ការិយាល័យ​នេះ មាន​កម្ពស់ ៨២៨ម៉ែត្រ។

​ចង់​ដឹង​ថា​មាន​​​ទិដ្ឋភាព​អស្ចារ្យ​ប៉ុណ្ណា​ សូម​​មើល​រូបភាព​ដូច​ខាង​ក្រោម៖

1
2
3
4
5
7
ប្រែ​សម្រួល៖ ទ្រី រ៉ាវី
ប្រភព៖ dailymail