ផ្លែល្មុតបង្ការមហារីក
ថ្មីៗនេះ ពួកអ្នកវិទ្យាសាស្ត្រឥណ្ឌាបានរកឃើញផ្លែល្មុតមានផ្ទុកបរិមាណ methanol មានប្រសិទ្ធភាពសកម្មក្នុងការរារាំងការរីកចម្រើនរបស់កោសិកាមហារីក សន្សឹមៗផ្តាច់ចេញ និងកំទេចវា ។
ពួកអ្នកវិទ្យាសាស្ត្របានពិសោធន៍សារជាតចម្រាញ់ពីផ្លែល្មុតលើកោសិកាផ្សេងៗគ្នាដូចជាមហារីកឈាម , មហារីកសុដន់ , មហារីកអូវែ និងមហារីកសួត ។ ពួកគេសង្កេតឃើញយន្តការបង្កការងាប់កោសិកាតាមកម្មវិធីមានឥទ្ធិពលសកម្មក្នុងសឹងតែទាំងអស់នៃប្រភេទជំងឺខាងលើ ។ ជាក់ស្តែងលើសត្វកណ្តុរ , វាពន្យឺតការរីកចម្រើនរបស់ដុំគីស ។ សត្វកណ្តុរពេលប្រើប្រាស់សារជាតិនេះមានលទ្ធភាពនៅរស់យូរជាង៣ដងប្រៀបនឹងសត្វកណ្តុរមិនប្រើ ។
ក្រៅពីប្រសិទ្ធភាពខាងលើ ផ្លែល្មុតនៅសម្បូរសារជាតិមានប្រយោជន៍សម្រាប់អង្គបដិបក្ខដូចជាដែក , ប៉ូតាស្យូម , ស្ពាន់ , វីតាមីន A , C , niacin និង folate… ។ សារជាតិទាំងនេះពេលចូលក្នុងសរីរាង្គជួយអ្នកបន្ថែម “ថាមពល” ប្រឆាំងទប់ទល់ការវាយប្រហាររបស់ជំងឺ ។
ល្មុតនៅជាប្រភពផ្គត់ផ្គង់ជាតិសរសៃដ៏ល្អ ។ តាមការប៉ាន់ស្មានទទួលទានផ្លែល្មុតប្រមាណ ១០០g ជួយសរីរាង្គសំយោគបានប្រមាណ ៥g ជាតិសរសៃ ៕