អាល្លឺម៉ង់បានបន្ធូរ ដៃឲ្យអាហ្សង់ទីន ឈ្នះ ៤-២ ក្នុងមិត្តភាពយប់មិញ (Video)

9/04/2014 0 Comments A+ a-

ក្រុងប៊ែឡាំង៖ ក្រុមដ៏រឺងមាំ និងខ្លាំងក្លាបំផុតរបស់ពិភពលោក ឥន្រ្ទីយ៍ដែកអាល្លឺម៉ង់ បានប្រលែងឲ្យក្រុមភ្ញៀវ ពពកស អាហ្សង់ទីន យកឈ្នះ ៤-២ យប់មិញនេះក្នុងជំនួបមិត្តភាពអន្តរជាតិលើកទី១ ប្រចាំឆ្នាំ២០១៤នេះនៅក្រោយពេល បញ្ចប់ World Cup។
គ្រប់កីឡាករអាល្លឺម៉ង់ហាក់បីដូចជាមិនលេងសោះ យប់មិញនេះមិនដូចពេលលេងនៅ World Cup នោះឡើយពោលគឺ បានឲ្យប្រលែងឲ្យក្រុមភ្ញៀវ អាហ្សង់ទីធ្វើការនាំមុខរហូតដល់ទៅ ៤-០ មុនត្រឹមលេងបាន៥២នាទីប៉ុណ្ណោះ ហើយគ្រាប់ បាល់ទាំងនេះសុទ្ធសឹងតែ កើតចេញពីជើង របស់កីឡាករខ្សែបម្រើប្រយុទ្ធ Angel Di Maria មកពីក្លឹប Man Utd ទាំងអស់នៅនាទី ២១ ៤០ ៤៧ និង ៥០ ដោយកីឡាករ Sergio Aguero, Lamela, Federico Fernandez និង Di Maria។
តែយ៉ាងណាក៏ដោយក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់មិនបានធ្វើឲ្យគ្រូបង្វឹក និងអ្នកគាំទ្រខកបំណងនោះទេដោយបំប៉ោង សំណាញ់ទីបាន២គ្រាប់ វិញដែរនៅនាទី៥២ និង ៧៨ដោយកីឡាករ Andre Schuerrle និងតារាងជួយឲ្យអាល្លឺម៉ង់ ឈ្នះពាន World Cup លើកទី៤ Mario Gotze ដោយបានទុកឱកាសនេះ ឲ្យក្រុមមកពីតំបន់អាម៉េរិក ខាងត្បូង អាហ្សង់ទីនស្តារកិត្តិយសឡើងវិញ ដោយបានបាក់មុខយ៉ាងខ្លាំងនៅ World Cup ក្នុងប្រទេសប្រេស៊ីលនោះ៕