ស្វែងយល់ពីវិធីដាំម្ទេស ដើម្បីឲ្យមានផ្លែល្អ

9/04/2014 0 Comments A+ a-

ការដាំបន្លែបង្ហាញផ្សេងៗខ្លះ ដោយខ្លួនឯងក៏អាច ជួយលើកស្ទួយបញ្ហា ជីវភាពបានខ្លះដែរ ជាពិសេសដំណាំខ្លួនឯង ដោយមិនចាំបាច់ព្រួយ រឿងដាក់ថ្នាំគីមីផ្សេងៗ ។
ដោយឡែក បន្លែបង្ការខ្លះ បើយើងមិនចេះវីធីដាំ និងថែទាំទេអ្នកមិនអាច មានលទ្ធផលដូចដែរ អ្នកបានរំពឹងទុកនោះទេ ព្រោះដំណាំដូចម្ទេស ជាដើម ជួនកាលដាំទៅ មិនអាចផ្តល់ផលល្អ ដោយមានផ្លែឲ្យយើងបេះ បានមកបរិភោគ ហើយស្លឹកវាក៏មានសភាពរួញ និងក្រៀម ។
វីធីងាយស្រួលបំផុត ដែលធ្វើឲ្យម្ទេសផ្តល់ផលល្អ គឺយើងត្រូវយកទឹកសាប៊ូ ទៅស្រោចលើដើមម្ទេស តែប្រមាណ ២ទៅ៣ដង ស្លឹកម្ទេសនិងលែង រួញស្វិត និងចេញផ្លែថែមទៀតផង ។ តែគួរតែប្រយ័ត្នកុំលាយ សាប៊ូច្រើនពេក ព្រោះវាអាចធ្វើឲ្យម្ទេស ងាប់មុននឹងផ្តល់ផល ។ បរិមាណដ៏សមស្រប គឺសាប៊ូកន្លះស្លាបព្រាកាហ្វេ សម្រាប់ទឹកមួយធុង ៕