អនាគត TouchScreen ដែលធ្លាប់តែឃើញ ក្នុងភាពយន្ត អាចកើតមាន?
ការពិតគ្រប់យ៉ាងដែលអ្នករាល់គ្នាមិនគួរឱ្យជឿនាពេលអនាគតពី
បច្ចេកវិទ្យា Touchscreen គឺផ្ទាំងក្រាហ្វិកដែលអាចប៉ះ
និងទទួលអារម្មណ៍បាន។ រយៈពេល ៦ ឆ្នាំសោះ
បច្ចេកវិទ្យាលើទូរសព្ទបានផ្លាស់ប្តូរយ៉ាងខ្លាំងពីប្រើ Keyboard
ធម្មតារហូតដល់មាន Smartphone TouchScreen ដ៏សម្បូរបែប
និងបន្តដល់ Tablet, Laptop ទៀត។
ទោះជាបច្ចេកវិទ្យាសព្វថ្ងៃនេះមិនទាន់អនុញ្ញាតឱ្យយើងអាចស្ទាប
ប៉ះ
ឬហិតក្លិនបានដូចនៅក្នុងភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រនៅឡើយ
តែអ្វីៗនៅតែអាចកើតមានឡើង។
មិនប៉ុន្មានឆ្នាំខាងមុខទៀតបច្ចេកវិទ្យាដែលអាចឱ្យយើងមានអារម្មណ៍
ពិតៗនឹងកើតឡើងតាមរយៈ Haptic Device ។
បច្ចេកវិទ្យាថ្មីនេះកំពុងត្រូវបានសិក្សាបង្កើតឡើងដោយក្រុមអ្នក
ស្រាវជ្រាវនៅក្នុងក្រុមហ៊ុនWalt Disney
ដែលអាចឲ្យគ្រប់អ្នកប្រើ Smartphone
មិនគ្រាប់តែប៉ះប៉ុណ្ណោះនៅលើ Screen
ទេថែមទាំងអាចទទួលអារម្មណ៍ផ្ទាល់តែម្ដង។
លោក
Ivan Poupyrev នាយកគ្រប់គ្រង Disney’s Interaction Group
បានប្រាប់ CNN ថា គ្រប់ផលិតផលបច្ចេកវិទ្យាទាំងអស់ដូចជា
Smartphone, Tablet, Laptop
គឺយើងអាចប៉ះពួកវាបានដោយមានអារម្មណ៍ជាក់ស្ដែង
ហើយសូម្បីតែនៅលើជញ្ជាំង ឬនៅលើតុបានដូចគ្នា។
សូមទស្សនាវីដេអូការស្រាវជ្រាវរបស់ Walt Disney ខាងក្រោម៖
ចុះអ្នកគិតថា អ្វីៗអាចនឹងវិវឌ្ឍឈានឡើងខ្លាំងដូចនៅក្នុងភាពយន្តនាប៉ុន្មានឆ្នាំខាងមុខឬអត់?
ប្រែសម្រួល៖ សែម សុធារិទ្ធ
ប្រភព៖ cnn