សុខ វ៉ានីឡា ផ្ទុះបញ្ហា ជាមួយអ្នកគាំទ្រ
ភ្នំពេញ៖ ជារឿងគួរឲ្យសំណើច សម្រាប់តារាចម្រៀង
ចេញបទច្រើនជាងគេ ក្នុងផលិតកម្ម ភ្លេងរីខដ កញ្ញា សុខ វ៉ានីឡា ឬ សុខ ចិន្តា
ត្រូវបានអ្នកគាំទ្រកើតទុក្ខ មិនសុខចិត្ត ដោយសារ វ៉ានីឡា block
អ្នកគាំទ្រចោលធ្វើព្រងើយ ហាក់បីដូចជាមិនខ្លាចក្រែង ធ្លាក់ប្រជាប្រិយភាព
ឬបាត់បង់ការគាំទ្រ អ្វីទាល់តែសោះ។ ចំណុចនេះ ធ្វើឲ្យមហាជនជាច្រើន
ហួសចិត្តនឹង នាង រហូតឆ្ងល់ថា តារាចម្រៀងឯណា block
អ្នកគាំទ្រខ្លួនឯងចោលទេបែបនេះ ឬក៏នាងលែងចង់ល្បី លែងចង់បានអ្នកគាំទ្រទៀតហើយ ?
តាមរយៈសារអេឡិចត្រូនិចមួយ កញ្ញា សុខ វ៉ានីឡា ប្អូនស្រីបង្កើត កវីចាញ់ស្នេហ៍លោក សុខ ជំនោរ បានប្រាប់គេហទំព័រ LookingTODAY ថា ពេលឃើញព័ត៌មានបែបនេះ នាងហាក់ដូចចង់សើចបន្តិច និងហួសចិត្តបន្តិច ព្រោះរឿងតិចតួច មិនសមចេញជាព័ត៌មានសោះ តែនាងក៏សប្បាយចិត្ត ក្នុងការបកស្រាយចំពោះ មហាជនដែរ ។ សុខ វ៉ានីឡា បាននិយាយថា តាមពិតនាង នឹងអ្នកគាំទ្ររូបនោះ នាងចូលចិត្ត និងគោរពរដូចបងប្អូន តែនាងមានបញ្ហាអន់ចិត្តខ្លះ ទើបប្លុកចោលតែម្ដងទៅ មិនមែនមិនចង់បានអ្នកគាំទ្រ ឬលែងចង់ល្បីនោះទេ ។
សុខ វ៉ានីឡា មិនគិតថា រឿងនេះក្លាយជាបញ្ហាធំ ម្យ៉ាងនាងក៏បានប្រាប់ ទៅកាន់អ្នកគាំទ្រនោះដែរថា នាងអន់ចិត្តទើបប្លុកចោល មិនមែននាងមិនបាន ប្រាប់ហេតុផលនោះទេ ។ សុខ វ៉ានីឡា មិនសុំនិយាយ អ្វីច្រើនជាងនេះទេ ព្រោះខ្លាចប៉ះពាល់ អារម្មណ៍អ្នកគាំទ្រ នាងដទៃទៀត ៕