ស្អាតៗណាស់ ជយលាភីបវរកញ្ញា ហុងកុងឆ្នាំ២០១៤ ទើបគ្រងមកុដឃើញម្សិលមិញ
ការប្រឡងបវរកញ្ញាហុងកុង ឆ្នាំ២០១៤
ដែលរៀបចំដោយស្ថានីយទូរទស្សន៍ TVB បានបញ្ចប់ហើយ កាលពីថ្ងៃទី៣១
ខែសីហា ម្សិលមិញនេះ ដែលក្នុងនោះតំណែងបវរកញ្ញាលេខ១
បានទៅលើបេក្ខនារី ពាក់ស្លាកលេខ ១៥ ឈ្មោះVeronica Shiu។
Veronicaទទួលបានការបោះឆ្នោតចំនួន ១៥៦ ១៩១សំឡេង។ ចំណាត់ថ្នាក់លេខ២
គឺបេក្ខនារី ពាក់ស្លាកលេខ ៩ ឈ្មោះ Erin Wong ដែលទទួលបានការបោះឆ្នោត
២៨ ៨២៤សំឡេង និងលេខ៣ គឺបេក្ខនារី ពាក់ស្លាកលេខ៧ Katherine Ho
ទទួលបានការបោះឆ្នោត ២៤ ៩០៣។ ជយលាភីទាំង ៣ត្រូវបានជ្រើសរើស
ដោយផ្អែកលើការបូកបញ្ចូលសំឡេងឆ្នោតពីទស្សនិកជន
និងការផ្ដល់ពិន្ទុពីគណៈកម្មការ។
ទស្សនាខាងក្រោមនេះមើល៍ ថាតើពួកគេមានសម្រស់ទាក់ទាញប៉ុណ្ណាដែរ?
ជយលាភីលេខ១ Veronica Shiu
អំពី
បទពិសោធន៍ក្នុងការប្រកួតបវរកញ្ញា Veronica Shiu
ធ្លាប់ទទួលបានជយលាភីលេខ ២ក្នុងកម្មវិធីបវរកញ្ញាចិន Vancouver
ឆ្នាំ២០១២។ បេក្ខនារីជានិស្សិតវ័យ
២៤ឆ្នាំដែលមានបំណងចង់ក្លាយជាតារាសម្ដែងជើងខ្លាំងមួយរូបនេះ
បានទាក់ចិត្តគណៈកម្មការតាមរយៈសមត្ថភាពរាំ
និងសម្រស់ដ៏ផូរផង់របស់នាង។ នាងមានកម្ពស់ ១,៦៧ម៉ែត្រ និងទម្ងន់
៥០,៨គីឡូក្រាម។ ក្រៅពីទទួលតំណែងលេខ១ Vironica
ទទួលបានពានរង្វាន់ជាបវរកញ្ញារូបថត និងបវរកញ្ញាប្រជាប្រិយ។
ជយលាភីលេខ២ Erin Wong
Erin
Wong គឺជានិស្សិតថ្នាក់អនុបណ្ឌិត វ័យ ២៣ឆ្នាំ
ដែលមានក្ដីស្រមៃចង់ក្លាយជានារីលេចធ្លោម្នាក់ក្នុងសង្គម។
ត្បិតតែមានកម្ពស់ ១,៧០ម៉ែត្រ ប៉ុន្តែ Erin មានទម្ងន់ត្រឹមតែ
៤៣,៥គីឡូក្រាម ប៉ុណ្ណោះ។នៅពេលទំនេរ នាងចូលចិត្តច្រៀង រាំចង្វាក់
Latin, ចម្អិនម្ហូប និងដើរកម្សាន្ត។
ជយលាភីលេខ៣ Katherine Ho
Katherine
Ho គឺជានិស្សិតផ្នែកច្បាប់វ័យ ២២ឆ្នាំ
ដែលមានក្ដីស្រមៃចង់ក្លាយជាបុគ្គលជោគជ័យម្នាក់
ដែលអាចបម្រើសង្គមជាតិបាន។ មានកម្ពស់ ១,៦៧ម៉ែត្រ និងទម្ងន់
៤៣,៥គីឡូក្រាម Katherine
បានធ្វើឲ្យគណៈកម្មការស្ងើចសរសើរចំពោះប្រវត្តិនៃការសិក្សារបស់
នាង រួមទាំងកាយវិការដ៏រស់រវើករបស់នាងនៅពេលសម្ដែងលើឆាក។
ម៉េចដែរ មើលទៅលេខ១ លេខ២ ឬលេខ៣ ដែលប្រិយមិត្តពេញចិត្តជាងគេ?
ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖jaynestars
ទស្សនាខាងក្រោមនេះមើល៍ ថាតើពួកគេមានសម្រស់ទាក់ទាញប៉ុណ្ណាដែរ?
ជយលាភីលេខ១ Veronica Shiu
ជយលាភីលេខ២ Erin Wong
ជយលាភីលេខ៣ Katherine Ho
ម៉េចដែរ មើលទៅលេខ១ លេខ២ ឬលេខ៣ ដែលប្រិយមិត្តពេញចិត្តជាងគេ?
ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖jaynestars