បុរស​ម្នាក់​បើក​ម៉ូ​តូ ​បុក​របាំង​ដែក​ចែក​ទ្រូង ​ផ្លូវ​ត្រូវ​រថ​យន្ត​១គ្រឿង ​បើក​ពី​ក្រោយ​កិន ​បែក​ក្បាល​ស្លាប់

9/01/2014 0 Comments A+ a-

die on roadភ្នំពេញ ​ ​៖ បុរស​ម្នាក់​បាន​បែក​ក្បាល​ស្លាប់​ភ្លា​មៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​ ​ខ​ណៈ​ដែល​រូប​គេ​បើក​ម៉ូ​តូ​១គ្រឿង​បុក​របាំង​ដែក​ចែក​ទ្រួ​ង​ផ្លូវ​ ​បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​ ​គាប់​ជួន​ត្រូវ​រថ​យន្ត​១គ្រឿង​មិន​ចាំ​ម៉ា​ក​បើក​មក​ពី​ក្រោយ​ជ្រុល​ទៅ​ កិន​ចំ​ក្បាល​ជន​គ្រោះ​ ​។ ក្រោយ​កើត​ហេតុ​រថ​យន្ត​បង្ក​ហេតុ​បើក​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ​។
ហេតុ​ការណ៍​ដ៏​រន្ធត់​ខាង​លើ​នេះ​ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២១និង​២០នាទី​ ​យប់​ថ្ងៃ​ទី​៣០ ខែ​សីហា​ ​ឆ្នាំ​២០១៤ នៅ​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុ​ស្ស៊ី​ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួល​គោក​ ​។
តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ ​បាន​ឲ្យ​ដឹង​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​ ​គេ​ឃើញ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូ​តូ​១គ្រឿង​ ​ម៉ា​ក​ស៊ុ​យ​ស៊ី​គី​វី​វ៉ា​ ​ពណ៌​ខ្មៅ​ ​ធ្វើ​ដំណើរ​តាម​ប​ណ្ដោ​យ​ផ្លូវ​សហ​ព័ន្ធ​រុ​ស្សី​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ​លុះ​បើក​មក​ដល់​ចំណុច​កើត​ហេតុ​ ​ក៏​ជ្រុល​ទៅ​បុក​របាំង​ដែក​ចែក​ទ្រូង​ផ្លូវ​ដួល​បោក​ទៅ​នឹង​ថ្នល់​ ​ហើយ​ត្រូវ​រថ​យន្ត​មិន​ស្គាល់​ម៉ា​ក​មួយ​គ្រឿង​ ​បើក​មក​ពី​ក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​បុក​កិន​ចំ​ក្បាល​ស្លាប់​ភ្លា ​មៗ​យ៉ាង​អាណោច​អាធ័ម​ ​។ ចំណែក​រថ​យន្ត​បាន​បើក​គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ ​ដោយ​បន្សល់​តែ​ជន​រង​គ្រោះ​និង​ម៉ូ​តូ​នៅ​កន្លែង​កើត​ហេតុ​ ​។
ក្រោយ​កើត​សមត្ថ​កិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​បាន​ធ្វើ​ការ​ វាស់​វែង​ ​នឹង​ដឹក​សព​ជន​រង​គ្រោះ​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹក​ថ្លា​ ​រង់​ចាំ​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើ​បុ​ណ្ប​តាម​ប្រពៃណី​ ​រី​ឯ​ម៉ូ​តូ​ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ ចរាចរណ៍​ជើងគោ​ក​រាជ​ធានី​ភ្នំពេញ​រង់​ចាំ​សាច់​ញាតិ​មក​ទទួល​យក​ ​៕
_________________
ប្រភពពីនគរវត្ត