ផ្ទុះអាវុធមួយ គ្រាប់ចំដៃ សង្ស័យ ទិញ ថ្នាំញៀនអត់ឱ្យលុយ
ភ្នំពេញ ៖ យុវជនម្នាក់
បានរងរបួសដាច់ ម្រាមដៃខាងឆ្វេង និងត្រូវពោះបញ្ឆិតក្រោយ
ពីមានជនដៃដល់ម្នាក់ទៀត បាញ់ប្រហារ កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤
ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិ២១ ក្រុម៥ សង្កាត់ច្រាំងចំរេះទី២
ខណ្ឌឫស្សីកែវ ដែល ការផ្ទុះអាវុធហត្ថនេះ ត្រូវបានសមត្ថកិច្ចសន្និ ដ្ឋានថា
អាចបណ្ដាលមកពីការចរចាទិញ គ្រឿងញៀនមិនឱ្យលុយ ។
មន្ដ្រីនគរបាលមូលដ្ឋានបាននិយាយថា
នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣១ ខែសីហានោះ ស្រាប់តែមានស្នូរផ្ទុះអាវុធ
មួយគ្រាប់ បង្កឱ្យមានការភ្ញាក់ដល់ប្រជាពល រដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន
ចុះទៅពិនិត្យភ្លាមៗ នៅកន្លែងកើតហេតុនោះ ស្រាប់តែប្រទះ
ឃើញយុវជនម្នាក់មានស្នាមរបួសត្រង់ម្រាមដៃខាងឆ្វេងនិងពោះ រួចហើយក៏ដឹកបញ្ជូន
ទៅកាន់គ្លីនិកឯកជន ដោយឡែកជនដៃដល់ ដែលធ្វើការបាញ់ប្រហារនេះ បានរត់គេចខ្លួន
បាត់ ។
ក្រោយការសួរនាំរួចមក ជនរងគ្រោះ ឈ្មោះជុំ
ប៊ុនណារិទ្ធ អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៧៨០ផ្លូវ លំ
ភូមិ២១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សី កែវ ។
ជុំវិញករណីនេះ សមត្ថកិច្ចមិនទាន់បាន
បញ្ជាក់ពីមូលហេតុ និងដំណើរដើមទងនៃ សាច់រឿងរហូតបណ្ដាលឱ្យមានការផ្ទុះអាវុធ
រងរបួសនោះទេ ប៉ុន្ដែជាជំហានដំបូងសង្ស័យ ថា គឺជាករណីទិញគ្រឿងញៀនមិនឱ្យលុយ
ទើបជនដៃដល់ក៏បាញ់ប្រហារតែម្ដង ដូច្នេះ ជនរងគ្រោះរូបនេះ
ក៏ជាមុខសញ្ញាពាក់ព័ន្ធ ទៅនឹងបញ្ហាគ្រឿងញៀនផងដែរ ។
Read more: http://www.cambodiapage.info/?p=40333#ixzz3C33hntJ0