ស្រវឹងស្រា កើតជម្លោះ ទះកំផ្លៀងប្រពន្ធ ត្រូវជាប់ខ្នោះ

9/01/2014 0 Comments A+ a-

hit wifeភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ទឹកថ្លា ខណ្ឌសែនសុខ បានចុះទៅឃាត់ខ្លួនបុរសម្នាក់ ក្រោយពីប្រជាពលរដ្ឋ បានរាយការណ៍ថា ប្រើអំពើហិង្សាលើប្រពន្ធរបស់ខ្លួន ដោយទះ កំផ្លៀងក្រោយពីផឹកស្រាស្រវឹង ហើយកើត ជម្លោះជាមួយប្រពន្ធ កាលយប់ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៤ ។
មន្ដ្រីនគរបាលមូលដ្ឋានបាននិយាយថា បុរសប្រមឹកវាយប្រពន្ធខាងលើនេះ ត្រូវបាន ចាប់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង៩និង៤០ នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ ស្នាក់នៅផ្ទះលេខ៧៣៣ង ផ្លូវលំ ភូមិទឹកថ្លា ខណ្ឌសែនសុខ ។
មន្ដ្រីនគរបាលបានបន្ដថា បុរសដែលវាយ ប្រពន្ធ ហើយត្រូវចាប់ខ្លួនខាងលើនេះឈ្មោះ ឈឹង ឆេង អាយុ៤០ឆ្នាំ មុខរបរជាជាងសំ ណង់ ស្នាក់នៅផ្ទះកើតហេតុ រីឯស្ដ្រីជាប្រពន្ធ ដែលរងរបួសលើផ្ទៃមុខនោះ ឈ្មោះគឹម វណ្ណៈ អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោង ចក្រកាត់ដេរ ។
បើតាមមន្ដ្រីនគរបាលដដែលនេះ មុន ពេលកើតហេតុ ជនរងគ្រោះជាប្រពន្ធទើប ចេញពីធ្វើការ ក៏បានត្រឡប់មកដល់ផ្ទះស្រាប់ តែជួបប្ដីដែលមានអាការៈស្រវឹងផងនោះ បានរករឿងនិងឈ្លោះប្រកែកគ្នាហើយបុរសជាប្ដី បានទះកំផ្លៀងទៅលើប្រពន្ធចំផ្ទៃមុខ បណ្ដាលឱ្យរងរបួស រួចហើយត្រូវអ្នកជិត ខាងជួយឃាត់និងទាក់ទងទៅសមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្ដង ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្ដតាមផ្លូវ ច្បាប់ ។
_____________________
ផ្តល់សិទ្ទិដោយ៖dap-news