Lampard ​រក​២​គ្រាប់​ឱ្យ​ Man City ស៊ី ៧-០ ឯ Chelsea ​ឈ្នះ​ Bolton​ ប្រផុតប្រផើយ​

9/25/2014 0 Comments A+ a-

Frank Lampard បាន​ស៊ុត​បញ្ចូល​ទី​ជា​ថ្មី​ឲ្យ​ក្រុម​ Manchester City បំបាក់ Sheffield Wednesday ៧-០ នៅ​ជុំ​ទី​៣ Capital One Cup យប់​មិញ​នេះ ខណៈ​ក្រុម​តោ​ខៀវ Chelsea បាន​ឡើង​ទៅ​ជុំ​ទី​៤​ ឬ​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ដែរ ក្រោយ​ឈ្នះ​ក្រុម​នៅ​លីក​លំដាប់​ទី២ Bolton ២-១។
lampard

ក្រៅ​ពី​២គ្រាប់​របស់ Lampard ៥​គ្រាប់​ផ្សេង​ទៀត​​របស់​ក្រុម​ជើង​ឯក​ចាស់ Man City ​​រក​បាន​ដោយ​ Edin Dzeko ​២​គ្រាប់​​ Jesus Navas ​១គ្រាប់​ Yaya Toure ១គ្រាប់​ និង​មួយ​គ្រាប់​ទៀត​រក​បាន​ដោយ Jose Angel Pozo។ គិត​ទាំង​២គ្រាប់​យប់​មិញ Lampard អាច​រក​បាន​៣គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​៣ប្រកួត ឲ្យ Man City។

ចំណែក​២​គ្រាប់​របស់​ក្រុម​លោក Jose Mourinho វិញ​ រក​បាន​ដោយ Kurt Zouma ​នៅ​នាទី​២៥​ និង​ Oscar ​នៅ​នាទី​៥៥ ខណៈ​​១​គ្រាប់​​​របស់​ Bolton ​រក​បាន​ដោយ​​ Matthew Mills ​នៅ​នាទី​ទី​៣១។ ​ក្នុង​ការ​ប្រកួត​នោះ មិន​មាន​វត្តមាន​​ខ្សែ​ប្រយុទ្ធ​កំពុង​​ឡើង​ជើង​ Diego Costa ​និង​ខ្សែ​បម្រើ Cesc Fabregas នោះ​ទេ។

chelsea
ការ​ប្រកួត​ជុំ​ទី​៤ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧​ខែ​តុលា​ ដែល​ក្រុម​ទាំង​១៦​ ដែល​ត្រូវ​ប៉ះ​គ្នា មាន​ដូច​ខាង​ក្រោម៖
league-cup
lampard1
ប្រែ​សម្រួល​៖ សុខ មុន្នីរម្យ
ប្រភព៖ dailymail