ស្ត្រីវយ័ចំណាស់ម្នាក់ លង់ទឹកស្លាប់ សង្ស័យស្រវឹងស្រា

9/25/2014 0 Comments A+ a-

water offបាត់ដំបង៖  ស្ត្រីវយ័ចំណាស់ម្នាក់ ត្រូវបានលង់ទឹកស្លាប់ កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅ ស្រះទឹកមូយ កន្លែង ខាងកើតវត្ត គីរីសង្វាពេជ ស្ថិត ក្នុងភូមិភ្នំតូច ឃុំពេជ្យចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
សមត្ថកិច្ចបាននិយាយថា សាកសពស្ត្រីវយ័ចំណាស់ខាងលើ មិនស្គាល់អត្តសញ្ញាណ មានអាយុប្រហែល  ៦០ឆ្នាំ  ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានពិនិត្យសាកសព  សន្និដ្ឋានថា  ស្រ្តីវ័យចំណាស់ខាងលើ អាចចុះងូត ទឹក ហើយលង់ ដោយសារ តែគាត់ស្រវឹងស្រា ទាំងកណ្តាលថ្ងៃក្តៅពេក ទើបបណ្តាល ឲ្យគាត់លង់ទឹកស្លាប់តែម្តងទៅ ។
សាកសពត្រូវបានសមត្ថកិច្ច យកមកដំកល់ទុក ក្នុងវត្តគីរីសង្វាពេជ្យ រងចាំសាច់ញ្ញាតិ យកទៅធ្វើ បុណ្យតាមប្រពៃណី ៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news