វិធី១០យ៉ាងជួយ ឲ្យនារីមានមន្ត ស្នេហ៍សម្បូរ ប្រុសៗតាមចែចង់

9/25/2014 0 Comments A+ a-

want to wooនារីដែលមានរូប សម្រស់ស្រស់ស្អាត មិនប្រាដកថាសម្បូរ ប្រុសចែចង់នោះទេ ព្រោះថាបុគ្គលិក លក្ខណៈ ទាក់ទាញគួរឲ្យ ចង់ចូលចិត្ត ក៏ជាចំណុចសំខាន់ដែរ ។ ដូច្នេះតើធ្វើយ៉ាងណា ទើបក្លាយ ជានារី ដ៏មានមន្តស្នេហ៍ សម្បូរបុរសចង់ចូលជិត មកចែចង់នោះ ?…
១- ផ្តល់សញ្ញាតាមបែបធម្មជាតិ
អ្នកចិត្តវិទ្យាបានណែនាំថា ប្រសិនបើអ្នកចង់ឲ្យ បុរសណាម្នាក់ចូលមកចែចង់ អ្នកនោះ គឺត្រូវអង្គុយ ដោយឲ្យផ្ទិត និងជង្គង់ បែរទៅរកបុរសនោះ ខណៈដែលមាត់ នៅតែនិយាយលេង ជាមួយមិត្តភក្តិ ហើយធ្វើដូចជាអ្នក មិនបានតាំងចិត្តដាក់ជើងបែរទៅរកគេ ។ នៅពេលដែលបុរសនោះ ក្រឡេក ឃើញជើងដ៏សិចស៊ី របស់អ្នក គេប្រាកដជាទប់ចិត្តមិនបាន ហើយចូលមកចែចង់អ្នក ជាមិនខាន ។ ប៉ុន្តែក្នុងករណីដែលអ្នកមានក្បាលពោះធំនោះ ត្រូវព្យាយាមបំផុតក្បាលពោះផង ។ ម្យ៉ាងវិញទៀត អ្នកមិនត្រូវដាក់ជើង និងជង្គង់បែរទៅរកទ្វារនោះទេ ព្រោះវានឹងធ្វើឲ្យគេយល់ថា អ្នកចង់រត់គេចជាជាង ចង់និយាយជាមួយមនុស្សប្លែកមុខដូចគេ ។
២- ប្រសព្វខ្សែភ្នែកដ៏មានមន្តស្នេហ៍
ប្រសិនបើចៃដន្យខ្សែភ្នែកអ្នកទាំងពីរប៉ះគ្នានោះ អ្នកត្រូវញញឹមយ៉ាងស្រទន់ដាក់គេ ធ្វើដូចជាអ្នកនឹងគេ ធ្លាប់គ្នានៅកន្លែងណាមួយ ពីមុនមកអីចឹង ។ ប្រសិនបើគេចាប់អារម្មណ៍អ្នកនោះ គេប្រាកដ ជាចូលមក សាកសួរ អ្នកជាមិនខាន ។ ប៉ុន្តែមិនត្រូវញញឹមឲ្យ ឃើញមាត់ធំពេក ឬបោយដៃដាក់គេ នោះទេព្រោះ វាអាច ធ្វើឲ្យអ្នកបាក់មុខបាន ប្រសិនបើគេងាកទៅ និយាយប្រាប់មិត្តភក្តិគេថា “នាងម្នាក់ នោះច្រឡំ មនុស្សហើយ!” ។ អ្នកត្រូវចាំថា ប្រសិនបើអ្នកគ្រាន់តែញញឹមនោះ គេប្រាកដជាមានអារម្មណ៍ សង្ស័យ នៅក្នុងចិត្តប៉ុន្តែប្រសិនបើអ្នក ធ្វើដូចជាស្គាល់គេច្បាស់នោះ គេប្រាកដជា រត់គេចជាមិនខាន ។
៣- ម្រាមដៃ សញ្ញាស្នេហ៍
នៅពេលដែលមានអារម្មណ៍ គេចេះតែក្រឡេកមើលមកអ្នកនោះ អ្នកត្រូវដាក់ដៃលើផ្លៅ ហើយយ កម្រាមដៃចង្អុល គួបជាមួយម្រាមដៃជាសញ្ញាថា “OK” ។ អ្នកចិត្តវិទ្យាបានណែនាំគ្នា នៅពេលដែល បុរសក្រឡេក ឃើញសញ្ញានេះ គេនឹងមានអារម្មណ៍ថា ប្រសិនបើចូលមកនិយាយ ជាមួយអ្នក គេប្រាកដ ជាមិនត្រូវអ្នកជេរ ប្រទេចឬបណ្តេញចេញឲ្យខ្មាស់គេនោះទេ ព្រោះគ្រប់យ៉ាងគឺ “អូខេ” ហើយ ។ ប៉ុន្តែមិនត្រូវដាក់ដៃបែបនោះ ជាប់រហូតទេ ព្រោះមើលទៅដូចចម្លែកពេក ។
៤- សិចស៊ីល្មមៗ
ការតែងខ្លួនសិចស៊ីពេក ប្រៀបដូចជាការបណ្តេញបុរសល្អៗ ពីក្នុងជីវិតរបស់អ្នក ហើយមានតែបុរស ជើងល្អប៉ុណ្ណោះ ដែលមកចែចង់អ្នក ។ ម្យ៉ាងទៀតការស្លៀកពាក់សិចស៊ីពេក ឬតុបតែងខ្លួនពេក អាចនឹងធ្វើឲ្យបុរសមិនហ៊ាន ចូលមកចែចង់ អ្នកទៅវិញព្រោះបារម្ភថា បើហ៊ានតែចូលទៅ និយាយ ជាមួយស្រួលមិនស្រួល អ្នកនឹងត្រូវអ្នកជេរ ឲ្យខ្មាស់គេក៏ថាបាន ។ ហេតុនេះ អ្នកគួរស្លៀកពាក់ សិចស៊ីល្មមៗ ទៅបានហើយ ត្រឹមតែពាក់អាវដៃខ្សែ មិនបង្ហាញគល់សុដន់ ពាក់អាវធម្មតា តែស្លៀក សំពត់ខ្លី លើជង្គង់ជាដើម ។ ការតុបតែងខ្លួនរបៀបនេះ គេហៅថា សិចស៊ីដោយមិនបានតាំងចិត្ត និងជានារីមានមន្តស្នេហ៍ ទាក់ទាញគួរឲ្យស្រឡាញ់ ហើយគ្មានបង្កប់ពិសពុល ។
៥- សម្លៀកបំពាក់ជ្រួញបន្តិចបន្តួច
សម្លៀកបំពាក់ដែលមានភ្លី អ៊ុតបានស្អាតពេកនឹងធ្វើឲ្យគេយល់ថា អ្នកជានារីម៉ឺងម៉ាត់ ប្រាដកប្រជា គួរឲ្យខ្លាច ។ ហេតុនេះ ប្រសិនបើចង់ក្លាយជាទេពធីតាដ៏ទន់ភ្លន់នោះ គួរស្លៀកពាក់ខោអាវ ដែល ជ្រួញបន្តិចបន្តួច ក៏មិនអីដែរ ។ ប៉ុន្តែមិនត្រូវជ្រួញពេក រហូតមើលឃើញ ច្បាស់នោះទេ ។
៦- ស្លៀកពាក់ពណ៌សាមញ្ញៗ
សម្រាប់អ្នកដែលមានបុគ្គលិកលក្ខណៈ មិនសូវខ្លាំងក្លានោះ គួរពាក់អាវពណ៌ ប្រផេះ មានឆ្នូតបន្តិច បន្តួច ព្រោះវានឹងធ្វើឲ្យអ្នក ក្លាយជានារីដែលអាច ឲ្យទុកចិត្តបាន ។ ប៉ុន្តែប្រសិនអ្នក ក្លាយជាមនុស្ស ដែលមានបុគ្គលិកលក្ខណៈ ខ្លាំងក្លានោះ គួរពាក់អាវដែលមានលេងម៉ូដ ដើម្បីធ្វើឲ្យខ្លួនអ្នក កាន់តែ មានមន្តស្នេហ៍ថែមទៀត ។
៧- បង្ហូតស្មា ដុតរោលបេះដូង
ប្រសិនបើអ្នកចងបញ្ចេញសាច់ បង្អូតភ្នែកបុរសនោះ ស្មាគឺជាផ្នែកដែលសាកសមបំផុត សម្រាប់អួត បង្ហាញ ព្រោះនៅពេលដែលក្រឡេកឃើញ សាច់ស្មាដ៏ស ខ្ចីរបស់អ្នក បុរសៗនិងស្រមើស្រមៃ ទៅដល់ ផ្នែកផ្សេងទៀត នៃរាងកាយរបស់អ្នក ដោយស្វ័យប្រវិត្ត ដោយពុំចាំបាច់ដល់ទៅស្លៀកពាក់សិចស៊ី បញ្ចេញ ផ្ចិតនោះទេ ។ ប្រសិនបើអ្នកចាប់អារម្មណ៍បុរសណាម្នាក់នៅពេលដែលពាក់អាវ បញ្ចេញ សាច់ស្មា នោះត្រូវពត់ខ្លួនបន្តិច ហើយបែរស្មាទៅរកបុរសនោះ ព្រមទាំងប្រសព្វកែវភ្នែក ជាមួយគេ បុរសនោះ  អាចនឹងស្រក់ទឹកមាត់ ដោយមិនដឹងខ្លួន ក៏ថាបាន ។ ប៉ុន្តែក្នុង ករណីដែលស្មារបស់អ្នក មានកើតមុននោះ អ្នកមិនត្រូវប្រើវិធីនេះទេ ។
៨- បើកចិត្តឲ្យទូលាយ
បរិវេណ ក គឺជាផ្នែកនៃរាងកាយ ដែលអ្នកត្រូវបើកចំហរជាប្រចាំ ប្រសិនបើអ្នកមិនចង់ឲ្យបុរស រត់គេច ចេញពីអ្នក ព្រោះថា ក គឺជាផ្នែកដែលតភ្ជាប់ ទៅដល់បេះដូង ។ ហេតុនេះ ប្រសិនបើអ្នកពាក់អាវ បិទជិត នោះ អ្នកនឹងក្លាយទៅជាមនុស្ស ដែលពោរពេញទៅដោយ អាថ៌កំបាំង ពិបាកប៉ាន់ស្មាន និងមិនគួរឲ្យទុកចិត្តធ្វើឲ្យប្រុសៗ មិនហ៊ានចូលមកជិត ។ ទោះយ៉ាងនេះក្តី ក៏មិនមែនបានសេចក្តីថា អ្នកមិនគួរប្រើកន្សែងរ៉ុក អ្នកអាចពាក់អាវកស្រួច ដើម្បីបង្ហាញសាច់បរិវេណទ្រូង នៅពីក្រោមកន្សែង រ៉ុកបាន ធ្វើឲ្យអ្នកកាន់តែមានមន្តស្នេហ៍ មួយកម្រិតទៀត ។
៩- ប្រើយុទ្ធសាស្ត្រជំរុញការចាប់អារម្មណ៍
ប្រសិនបើអ្នកមានឱកាសអង្គុយរួមតុជាមួយ បុរសដែលអ្នកពេញចិត្ត តែពីរនាក់នោះ អ្នកមិនត្រូវ ប្រញាប់យកដៃទៅប៉ះគេនោះទេ ព្រោះធ្វើឲ្យគេមានអារម្មណ៍ខ្លាចអ្នក ក៏ថាបាន ។ ប៉ុន្តែអ្នកត្រូវ ជំរុញការចាប់អារម្មណ៍ របស់បុរស ដោយធ្វើអ្វីតែពាក់កណ្តាលទំហំ ចិត្តរបស់អ្នកបានហើយ ដូចជា ប្រសិនបើអ្នកចង់យកដៃទៅវាយ ជើងគេនោះត្រូវលូកដៃ ទៅជិតដល់ ហើយដកដៃមកវិញនោះ នឹងធ្វើឲ្យគេអស់សង្ឃឹម តែក៏មានចិត្តរំពឹងចង់បានតទៅទៀត ហើយប្រសិនបើអ្នកចង់ដាក់ដៃលើភ្លៅគេ នោះត្រូវដាក់ដៃត្រង់ពាក់កណ្តាលតុ ធ្វើឲ្យគេមានអារម្មណ៍ចង់លូកដៃមកក្រសោបដៃរបស់អ្នក ។ ទោះយ៉ាងណា អ្នកមិនត្រូវលូកដៃ ដកដៃញឹកញាប់ពេកទេ ព្រោះគេអាចនឹងស្មានថា អ្នកសរសៃ ទាញក៏ថាបាន ។
១០- ឱនមុខបន្តិច កាត់តែមានភាពទាក់ទាញ
បើទោះជាអ្នកមានសម្រស់ដូចទេពធីតាចុះពីឋានសួគ៌ក៏ដោយ ក៏អ្នកមិនត្រូវអង្គុយងើបមុខ រហូត នោះដែរ ព្រោះប្រសិនបើអ្នកអង្គុយរាងឱនមុខបន្តិច ធ្វើឲ្យផ្នែកខ្លះនៃផ្ទៃមុខ ត្រូវបិទបាំងក្រោម ស្បៃងងឹតនោះ វានឹងធ្វើឲ្យអ្នកក្លាយជានារីកាន់តែគួរឲ្យស្រឡាញ់ និងកក់ក្តៅថែមទៀត ។ ប៉ុន្តែ មិនត្រូវឱនមុខរហូត មិនបានក្រឡេកមើលអ្នកដទៃ មើលមិនឃើញភាពស្រស់ស្អាត នៃផ្ទៃមុខ របស់អ្នកនោះទេ ៕
Photo by LookingTODAY
_________________