បុរសម្នាក់ កាប់ប្រពន្ធ ជាច្រើនពូថៅស្លាប់ បន្ទាប់ពីមានទំនាស់បន្តិចបន្តួច
នគរបាលស្រុកពញាឮ បានឲ្យដឹងថា បុរសនេះ ឈ្មោះ ឃឹម ហ៊ន អាយុ ៦៨ ឆ្នាំ។ រីឯជនរងគ្រោះ ជាប្រពន្ធឈ្មោះ ចាន់ សុផៃ អាយុ ៦៦ឆ្នាំ។ ពីរនាក់ប្តីប្រពន្ធ មានទីលំនៅ ក្នុងភូមិឃុំកើតហតុ ។
បើតាមប្រជាជន រស់នៅក្បែរផ្ទះកើតហេតុ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ៨:៣០នាទី យប់ ជនសង្ស័យមានទំនាស់ ជជែកគ្នាបន្តិចបន្តួច រួចក៏ចូលទៅសម្រាករៀងៗខ្លួនទៅ។ លុះដល់ម៉ោង ៣:៥៥ នាទី ជិតភ្លឺ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ ជនសង្ស័យ បានយកពូថៅ ទៅកាប់ប្រពន្ធ ដែលកំពុងដេក ជាច្រើនពូថៅ បណ្តាលឲ្យស្លាប់ភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងឃាត់ខ្លួនបុរសសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕V/S
មានទំនាស់បន្តិចបន្តួច ស្រ្តីជាប្រពន្ធត្រូវប្តីយកពូថៅកាប់បណ្តាលឲ្យស្លាប់
ប្រភពពី CEN