Lady Gaga ចុះ​ពី​យន្ត​ហោះ អត់​ពាក់​អាវ​ មាន​តែ​សំបក​គ្រំ គេ​ផ្អើល​មើល​លាន់

9/19/2014 0 Comments A+ a-

តារា​ចម្រៀង​ប៉ុប​អាមេរិក Lady Gaga បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង តាម​រយៈ​ការ​លេង​ម៉ូដ​យ៉ាង​ចម្លែក និង​សិចស៊ី ពេល​ធ្វើ​ដំណើរ​មក​ដល់​រដ្ឋធានី​អាតែន នៃ​ប្រទេស​ក្រិក កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា កន្លង​ទៅ។
feat
ដោយ​​មាន​អ្នក​រាំ​ពីរ​នាក់​ជា​អ្នក​សែង​កាត់​ហ្វូង​មនុស្ស តារា​ចម្រៀង​វ័យ ២៨​ឆ្នាំ​រូប​នេះ បាន​តុប​តែង​ខ្លួន​បែប​នាង​មច្ឆា ដោយ​ប្រើ​តែ​សំបក​គ្រំ​តែ​ពីរ​បិទ​បាំង​ផ្នែក​ខាង​លើ។ ឯ​ផ្នែក​ខាង​ក្រោម​គឺ​មាន​តែ​សំពត់​សំណាញ់​ពណ៌​ផ្កា​ឈូក​យ៉ាង​ខ្លី ដែល​បង្ហាញ​ឲ្យ​ឃើញ​ខោ​ក្នុង​ច្បាស់​ក្រឡែត។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ហែហម​អម​ដំណើរ​ម្ចាស់​បទ “Do What You Want”រូប​នេះ​ ស្រប​ពេល​ដែល​អ្នក​រាំ​ទាំង​ពីរ​នាក់​សែង​នាង​នៅ​លើ​ស្មា។
ក្រោយ​ទៅ​ដល់​សណ្ឋាគារ តារា​រូប​នេះ បាន​សរសេរ​ថ្លែង​អំណរគុណ​អ្នក​គាំទ្រ​របស់​ខ្លួន​តាម​រយៈ Tweeter ថា “អរគុណ​សម្រាប់​ការ​ស្វាគមន៍​ដ៏​កក់ក្ដៅ​ Athens។ យើង​ទាំង​អស់​គ្នា​មក​ជាមួយ​ក្ដី​ស្រឡាញ់ និង​តន្ត្រី ដើម្បី​ចូលរួម​អបអរ​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​របស់​អ្នក ដែល​ជា​ទឹក​ដី​នៃ​កំណើត​សិល្បៈ​បុរាណ”។
​Lady Gaga នឹង​ចាប់​ផ្ដើម​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ “ArtRave: The Artpop Ball” នៅ​ពហុកីឡាដ្ឋាន​អូឡាំពិក ​ទីក្រុង​នេះ នៅ​ថ្ងៃ​សុក្រ។

នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ខាង​មុខ​នេះ​ដែរ ផលិតកម្ម Interscope Records នឹង​ចេញ​អាល់ប៊ុម​ “Cheek to Cheek” របស់​នាង​ជាមួយ​តារា​ចម្រៀង​ជើង​ចាស់​វ័យ ៨៨​ឆ្នាំ Tony Bennett ៕
article-2759852-21700B6700000578-317_634x805
article-2759852-217085F900000578-480_634x783 article-2759852-21710B9100000578-495_634x826article-2759852-216FB57300000578-855_634x909ga article-2759852-2172F77A00000578-798_634x815
article-2759852-2170875200000578-817_634x591
article-2759701-216F6E7200000578-212_634x632
ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ .dailymail