ពីរ​គ្រឿង​នេះ​មួយ​ ណាជា​​​រថយន្ត​ មហា​ថ្លៃ​ជាង ?

9/19/2014 0 Comments A+ a-

ក្នុង​ចំណោម​រថយន្ត​ពីរ​គ្រឿង​ខាងក្រោម​នេះ​ តើ​មួយ​ណា​ជា​រថយន្ត​មាន​តម្លៃ​ថ្លៃ​ជាង? បើ​តាម​ការ​ឱ្យ​ដឹង​របស់​គេហទំព័រ​ Forbes បង្ហាញ​ថា​ Lamborghini Veneno Roadster​ ថ្លៃ​ជាង​ និង​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​លោក។

១-Lamborghini Veneno Roadster

0x600


ក្រុមហ៊ុន៖ Lamborghini អ៊ីតាលី
ម៉ាស៊ីន៖ ៦៥០០​សេសេ​ (១២ស៊ីឡាំង)​ កម្លាំង​ថាមពល​ ៧៥០​សេះ
សំទុះ​ល្បឿន​ ០-១០០ គ.ម/ម៉. ប្រើ​ពេល​ ២.៩វិនាទី​
តម្លៃ ៤.៥លាន​ដុល្លារ​អាមេរិក ​
ក្រុមហ៊ុនLamborghini និយាយ​ថា​ ខ្លួន​គ្រោង​ផលិត​​រថយន្ត​ Veneno Roadsterតែ​៩​គ្រឿង​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៤​។ ចំណុច​ពិសេស​​របស់​វា គឺ​តួ​គ្រោង​ប្រើ​កោបោនហ្វៃប៊័​ ទម្ងន់​ស្រាល​ និង​ធ្វើ​ឱ្យ​វា​មាន​ល្បឿន​លឿន​បំផុត​ ៣៥៥គ.ម/ម៉.។

 
២-Bugatti Veyron 16.4 Grand Sport Vitesse

0x6001

ក្រុមហ៊ុន៖ Bugatti បារាំង​
ម៉ាស៊ីន៖ ៨០០០​សេសេ​ (១៦ស៊ីឡាំង)
សំទុះ​ល្បឿន ០-១០០/ម៉. ​ប្រើ​ពេល​២.៦វិនាទី​
តម្លៃ៖ ២.៥លាន​ដុល្លារ​អាមេរិក​
ក្រុមហ៊ុនBugatti​ បាន​ឱ្យ​ដឹង​ថា​ Veyron 16.4 Grand Sport Vitesse​ជា​រថយន្ត​​លឿន​បំផុត​ក្នុង​ពិភពលោក។ វា​មាន​​កម្រិត​ល្បឿន​៤១១គ.ម/ម៉.៕


ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ 
ប្រភព៖  forbes