Huawei លក់​ទូរសព្ទ​បំបែក​ ឯតទគ្គកម្ម​នៅ​កម្ពុជា

9/19/2014 0 Comments A+ a-

ក្នុង​រយៈ​ពេល ៧ ខែ ឆ្នាំ ២០១៤ នេះ ការ​លក់​ទូរសព្ទ Huawei នៅ​កម្ពុជា​កើន​ឡើង ២៥០ ភាគរយ​ពោល​ជា​ឯតទគ្គកម្ម​ថ្មី និង​ឈាន​ដល់​គោល​ដៅ​លក់​របស់​ខ្លួន​សម្រាប់​ឆ្នាំ​នេះ។ នេះ​បើ​តាម​ការ​ប្រកាស​ពី​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា​។

10613026_324738627696991_1260042898454225374_n

ក្រុមហ៊ុន Huawei បាន​ឲ្យ​ដឹង​ថា សន្ទុះ​លក់​ទូរសព្ទ Huawei មាន​ការ​កើន​ឡើង​ខ្លាំង​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​បញ្ចេញ​លក់​ទូរសព្ទ​ស៊េរី​ថ្មី​ៗ​ជា​បន្ត​បន្ទាប់ ដែល​ប្រកប​ដោយ​បច្ចេកវិទ្យា​ខ្ពស់​និង​តម្លៃ​សមរម្យ។

ក្នុង​ឆ្នាំ ២០១៤ ក្រុមហ៊ុន Huawei បាន​បង្កើត​ហាង​ដៃគូ​ចំនួន ៣៥០ កន្លែង​ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​ចំនួន​នេះ​ច្រើន​ជាង ៥ ​ដង នៃ​ហាង​ដែល​ក្រុមហ៊ុន​នេះ​មាន​នៅ​ក្នុង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន​ដែល​មាន​ត្រឹមតែ ៧០ ហាង​ប៉ុណ្ណោះ​នៅ​ទូទាំង​ប្រទេស។

ក្រុមហ៊ុន Huawei ​បាន​ឲ្យ​ដឹង​ថា ការ​ពង្រីក​ហាង​​ជា​ដៃគូ​​នៅ​ទូទាំង​ប្រទេស​កាន់​តែ​ច្រើន​ ជា​ចំណែក​ដ៏​ធំ​ដែល​​បាន​ជួយ​ជំរុញ​ការ​លក់​​ទូរសព្ទ Huawei មាន​ការ​កើន​ឡើង​​ហួស​ការ​រំពឹង​ទុក​។

អត្ថបទ៖ ប៊ុណ្ណារ៉ា