អ្នករចនាម៉ូដម្នាក់បង្កើត សម្លៀកបំពាក់ iPhone ដើម្បីជួយផ្សព្វផ្សាយ iPhone 6

9/25/2014 0 Comments A+ a-

បរទេស៖ អ្នករចនាម៉ូដដ៏ល្បីឈ្មោះរបស់អ៊ីស្រាអែល លោក Elie Tahari បានរចនាម៉ូដសម្លៀកបំពាក់ម្នាក់ឈ្មោះ "iPhone Dress" ដើម្បីចូលរួមចំណែកក្នុងការដាក់លក់ iPhone ជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ។
សម្លៀកបំពាក់ iPhone មួយនេះ ធ្វើឡើងពីសរសៃអំបោះ ស្តើង ពណ៌ខ្មៅ មើលធ្លុះស្រមោលរាងរបស់អ្នកពាក់ ដែលបានដេរភ្ជាប់ទូរស័ព្ទ iPhone ចំនួន៥០គ្រឿងនៅលើអាវមួយនោះ។
សម្លៀកបំពាក់ចម្លែកមួយនេះត្រូវបានគេបង្ហាញកាលពីដើមខែនេះនៅក្នុងកម្មវិធីដាក់តាំងបង្ហាញតាមរុក្ខវិថីលើកទី៥ មានឈ្មោះថា "Elie Tahari Vault on 5th Avenue" នៅក្នុងតំបន់ Manhattan ក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក៕