ស្វីសផលិតយន្តហោះ ដើរដោយថាមពល ព្រះអាទិត្យអាចធ្វើ ដំណើរជុំវិញផែនដី

ក្រុមហ៊ុនផលិតយន្តហោះដើរដោយថាមពលព្រះអាទិត្យមួយរបស់ប្រទេស
ស្វីស
បានផលិតយន្តហោះប្រើថាមពលពន្លឺព្រះអាទិត្យដែលមានស្លាបវែង
បំផុតមានឈ្មោះថា Solar Impulse ។
Solar Impulse
ជាយន្តហោះដើរដោយថាមពលព្រះអាទិត្យមានទំហំប៉ុនយន្តហោះ Boeing
747 តែមានទម្ងន់ស្រាលប្រហាក់ប្រហែលរថយន្តធន់ល្មម។
យន្តហោះដើរដោយថាមពលព្រះអាទិត្យនេះអាចហោះហើរលើអាកាសបានឥតឈប់
ឈរទាំងយប់ទាំងថ្ងៃរយៈពេល៥ថ្ងៃ
ឬក៏អាចហោះឆ្លងកាត់មហាសមុទ្របានដោយគ្មានបញ្ហាព្រោះវាមានថ្ម
សម្រាប់ផ្ទុកថាមពល។ Solar Impulseអាចហោះលើអាកាសបានកម្ពស់
៨គីឡូម៉ែត្រ និងមានល្បឿន ៧២គីឡូម៉ែត្រក្នុងមួយម៉ោង។
កន្លងទៅយន្តហោះមួយនេះធ្លាប់បានហោះកាត់សហរដ្ឋអាមេរិក និងហោះពីប្រទេសស្វីសទៅកាន់ប្រទេសម៉ារ៉ុក។
វីដេអូ៖
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ businessinsider