Samsung និង BlackBerry បង្ហាញ ស្មាតហ្វូន ជំនាន់ថ្មី

9/25/2014 0 Comments A+ a-

សេអ៊ូល ៖ ក្រុមហ៊ុនផលិត និងចែកចាយគ្រឿង អេឡិចត្រូនិច ខ្នាតយក្ស របស់កូរ៉េខាងត្បូង Samsung និងក្រុមហ៊ុនផលិត ទូរស័ព្ទដៃដ៏ល្បីល្បាញ របស់អាម៉េរិក BlackBerry បានបង្ហាញ វត្តមានស្មាតហ្វូន ជំនាន់ថ្មី របស់ខ្លួន សម្រាប់បំពេញសេចក្តី ត្រូវការអតិថិជន កាលពីថ្ងៃពុធម្សិលមិញ ។
គួរបញ្ជាក់ថា ការបញ្ចេញនូវប្រភេទស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុនកូរ៉េខាងលើ បន្ទាប់ ពីក្រុមហ៊ុន Apple របស់អាម៉េរិក ដែលបានបង្ហាញរបាយការណ៍ស្តីអំពីការលក់iPhone 6 និងiPhone 6 Plus ដែលទទួល បានការគាំទ្រច្រើននៅលើទីផ្សារ ក្នុងនោះមិនរាប់បញ្ចូល ទីផ្សារនៅក្នុងប្រទេសចិនឡើយ ។
ក្នុងនោះដែរ ក្រុមហ៊ុន BlackBerry ក៏បានបង្ហាញវត្តមានស្មាតហ្វូនរបស់ខ្លួន នោះគឺ Passport ដែលជួយបង្កើនដល់មុខជំនួញរបស់អតិថិជន ។
ក្រុមហ៊ុន Samsung បានផលិត Galaxy Note 4 ដោយតាមការគ្រោងទុកគឺចេញលក់ នៅក្នុងខែតុលា ហើយនៅកូរ៉េខាងត្បូង និងចេញនៅក្នុងសប្តាហ៍នេះ មុនពេលបញ្ចេញ លក់លើទីផ្សារនៅក្នុង បណ្តាប្រទេសចំនួន១៤០ នៅលើពិភពលោក ៕