នារី​ម្នាក់​ត្រូវ​គេ​ប្រទះ​ ឃើញ​សន្លប់​នៅ​លើ​សួន ច្បារ​មុខក្រសួង​បរិស្ថាន​

9/01/2014 0 Comments A+ a-

china gilrភ្នំពេញ ​ ៖​ នារី​ម្នាក់​ អាយុ​ជាង​២០​ឆ្នាំ​ មិនដឹង​ថា​ ជា​ជនជាតិ​ចិន​ឬ​ជនជាតិ​ខ្មែរ​នោះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ ប្រទះ​ឃើញ​សន្លប់​បាត់ស្មារតី​ នៅ​លើ​សួន​ស្មៅ​ មុខ​មុខក្រសួង​បរិស្ថាន​ ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ កាលពី​វេលា​ម៉ោង​ប្រមាណ​ ៦​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៤​ ដែល​ប្រជាពលរដ្ឋ​សង្ស័យ​ថា​ នារី​រង​គ្រោះ​ទំនង​ត្រូវ​ថ្នាំ​សណ្តំ​ ។​
តា​ប្រ​ភ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ គ្មាន​នរណា​ម្នាក់​ស្គាល់​នារី​រង​គ្រោះ​ រូប​នេះ​ឡើយ​ ហើយ​ក៏​មិនដឹង​ថា​ ជា​ជនជាតិ​ចិន​ ឫ​ជនជាតិ​ខ្មែរ​ទេ​ ។​ នារី​រង​គ្រោះ​មាន​អាយុ​ជាង​២០​ឆ្នាំ​ និង​មាន​សម្បុរ​សបាន​ដេក​សន្លប់​នៅ​ លើ​សួនច្បារ​លើ​ស្មៅ​ មុខក្រសួង​បរិស្ថាន​ ប៉ុន្តែ​មិនដឹង​ថា​ ដេក​សន្លប់​ចាប់តាំងពី​ពេល​ណា​នោះ​ឡើយ​ ។​
​ក្រោយ​កើតហេតុ​ ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ បាន​ទាក់​ទៅ​ រថយន្ត​សង្គ្រោះ​បន្ទាន់​ របស់​មន្ទីរពេទ្យ​ កាល់​ម៉ែ​ត​ មក​ដឹក​យក​ទៅ​សង្គ្រោះ​ដើម្បី​សួរនាំ​រក​មូលហេតុ​ការ​ពិត​និង​រក​សាច់ញាតិ​ ៕
_________________
ប្រភពពីនគរវត្ត