អាជ្ញាធរខណ្ឌ ដូនពេញ ចុះបង្ក្រាបទីតាំង កត់កន្ទុយ លេខ ២កន្លែង

9/01/2014 0 Comments A+ a-

HOU-01203
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ ដឹកនាំដោយអភិបាលខណ្ឌ លោក គួច ចំរើន និងមានការឯកភាព ពីព្រះរាជអាជ្ញារង អមសាលដំបូង រាជធានីភ្នំពេញ កាលពីវេលាម៉ោង ជាង៣រសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤  បានចុះទៅបង្ក្រាប ទីតាំងលួចកត់កន្ទុយលេខ ២កន្លែងដែល ស្ថិតនៅផ្ទះលេខ៩២ និង៩៨ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនមុនស្ស ២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌ បានឱ្យដឹងថា នៅក្នុងប្រតិបត្ដិការខាងលើនេះ កម្លាំងនគរបាល បាន ឃាត់ខ្លួនស្ដ្រីមេកន្ទុយម្នាក់ និងបុរសម្នាក់ ព្រមទាំងដកហូតនូវវត្ថុតាង ម៉ាស៊ីន Fax ក្រដាសកត់លេខ និងថវិកា ដើម្បីមានវិធានការ ទៅតាមផ្លូវច្បាប់។
មន្ដ្រីនគរបាលព្រហ្មទណ្ឌ បានបន្ដទៀតថា ក្រោយពីទទួល បានសេចក្ដីរាយការណ៍នូវ ល្បែងស៊ីសង ខុសច្បាប់ លួចលេងនៅទីតាំងខាងលើរួចមក លោក គួច ចំរើន អភិបាលខណ្ឌ បានបញ្ជាឱ្យ កម្លាំង នគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋាន ដែលដឹកនាំបញ្ជាផ្ទាល់ផ្នែក ផ្លូវច្បាប់ ពីសំណាក់ព្រះរាជ អាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចុះទៅបង្ក្រាប និងឃាត់ខ្លួនមេកន្ទុយ លេខជាក់ស្ដែងតែម្ដង ។
បើតាមលោក សៅ សាណុល អធិការរង បានបញ្ជាក់ទៀតថា អ្នកកត់កន្ទុយលេខ ទាំងពីរនាក់រួម មានទី១-ឈ្មោះ ទូច រី ភេទស្រី អាយុ៣៣ឆ្នាំ និងទី២-ឈ្មោះ ហាក់ គៀន ភេទប្រុស អាយុ ៣៣ឆ្នាំ។ ក្រៅពីការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់នេះ កម្លាំងនគរបាលក៏បានដកហូតនូវវត្ថុតាងមួយ ចំនួនរួម ទូរស័ព្ទដៃ ថវិកា និងម៉ាស៊ីន Fax មួយគ្រឿងផងដែរ ។
លោកអធិការរង បានបន្ដទៀតថា ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ រួមទាំង វត្ថុតាង ត្រូវបាន សមត្ថកិច្ច បាននឹងកំពុងរៀបចំចាត់ចែង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោស តាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ល្បែងស៊ីសងជាច្រើន ប្រភេទ រួមមានកន្ទុយលេខ កន្លែងលួចភ្នាល់បាល់ ជាដើមនោះ ត្រូវ បានអាជ្ញាធរខណ្ឌដូនពេញ ដឹកនាំដោយប្រធានគណៈ បញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាប ជាបន្ដបន្ទាប់ និងឃាត់ខ្លួន ជនល្មើសជាច្រើននាក់ បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីអនុវត្ដគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព ៕
__________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday