នគរបាលបង្ក្រាប សង្វៀនជល់មាន់មួយ កន្លែងដកហូតម៉ូតូ៧ គ្រឿងនិងមាន់ជល់២ក្បាល
មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចនគរបាលបានធ្វើការរឹបអូសវត្ថុតាងមួយចំនួន រួមមាន មាន់ជល់២ក្បាល ,សម្ភារៈជល់មាន់មួយចំនួន និង ម៉ូតូចចម្រុះម៉ាកចំនួន៧គ្រឿង ដែលជាមធ្យោបាយជិះធ្វើសកម្មភាពរបស់ក្រុមអ្នកញៀនល្បែងជល់មាន់ នេះ ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា នៅក្នុងភូមិសាស្ត្រភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង មានជនសង្ស័យលួចលាក់បង្កើតឲ្យមានល្បែងស៊ីសង (បើកសង្វៀនជល់មន់) រួចមកលោកអធិការបានរាយការណ៍ជូនលោកស្នងការនគរបាលខេត្ត និងគណៈបញ្ជាការឯកភាពស្រុក ។ បន្ទាប់មកលោក អ៊ួច សៅវឿន អភិបាលរងស្រុកបានដឹកនាំកម្លាំងនគរបាលចុះធ្វើការឆ្មក់បង្ក្រាប ដេញចាប់ខ្លួនក្រុមអ្នកញៀនល្បែងទាំងនោះដែលកំពុងធ្វើសកម្មភាព ភ្នាល់គ្នា តែពេលទៅដល់ក្រុមអ្នកញៀនល្បែងបាននាំគ្នារត់គេចខ្លួនអស់ ដោយបន្សល់ទៅម៉ូតូ និងមាន់ជល់នៅកន្លែងកើតហេតុ ។
ក្រោយពីក្រុមជនសង្ស័យរត់គេចខ្លួនអស់ហើយនោះសមត្ថកិច្ចនក របាលបានធ្វើការរឹបអូសម៉ូតូចម្រុះម៉ាកចំនួន៧គ្រឿង ,មាន់ជល់២ក្បាល និងសម្ភារៈមួយចំនួនទៀតបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕
ប្រភពពី នគរវត្ត