ពួកសកម្មប្រយុទ្ធ ឥស្លាមលីប៊ី កាន់កាប់ស្ថាន ទូតអាម៉េរិក
ទ្រីប៉ូលី ៖ កងកម្លាំង
របស់ពួកសកម្ម ប្រយុទ្ធឥស្លាមអេមីរ៉ាត់ បានទន្ទ្រានកាន់ កាប់ស្ថានទូត
សហរដ្ឋអាម៉េរិក ប្រចាំទីក្រុងទ្រីប៉ូលីប្រទេសលីប៊ី កាលពីថ្ងៃទី៣១ ខែសីហា
ម្សិលមិញនេះ បន្ទាប់ពីបាន យកឈ្នះកងកម្លាំងរដ្ឋាភិបាល និង
ឆ្មាំយាមស្ថានទូតរួចមក ។ ក្រុមនេះនៅតែ បន្តឥទ្ធិពល របស់ខ្លួនយ៉ាងខ្លាំង
បន្ទាប់ពីបានបណ្តើម កាន់កាប់តំបន់សំខាន់ៗនៅទូទាំង ប្រទេសលីប៊ីបន្តិចម្តងៗ ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយទៀតថា
មន្ត្រីសន្តិសុខលីប៊ី បានប្រកាសអំពី ការវាយប្រយុទ្ធគ្នា កាលពីថ្ងៃអាទិត្យ
សប្តាហ៍មុន រវាងកងកម្លាំងរដ្ឋាភិបាលលីប៊ី និង ក្រុម
សកម្មប្រយុទ្ធរដ្ឋឥស្លាមនៅជាយរដ្ឋធានីទ្រីប៉ូលី
ដែលត្រូវជាទីតាំងចុងក្រោយរបស់ពួក បំបែករដ្ឋ
ត្រូវដណ្តើមកាន់កាប់ពីរដ្ឋាភិបាលនោះ។
រហូតមកដល់ពេលនេះស្ថានការណ៍ទូទៅនៅក្នុងប្រទេសលីប៊ី
នៅមិនទាន់អាចសន្និដ្ឋានបាន ទេ ដោយសាររយៈពេលជាងមួយខែចុងក្រោយនេះ
ទាំងមន្ត្រីបរទេស និង ជនជាតិ ផ្សេងៗ ទាំងមកពីអឺរ៉ុប និង អាស៊ី
បានចាកចេញពីប្រទេសអាហ្វ្រិកខាងជើងនេះអស់ហើយ ព្រោះតែ
ហេតុផលសុវត្ថិភាពពីសង្គ្រាមដែលនឹងអាចវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរខ្លាំងទៅៗ៕
________________ផ្តល់សិទ្ទិដោយ៖dap-news