ស្រីស្អាតត្រូវចោរ ឆក់កាបូបបានសម្រេច ធ្លាក់ពីលើម៉ូតូបែកក្បាល ទាំងព្រឹក
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៩និង២០
នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤
ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥
ត្រង់ចំណុចផ្ទះសំណាក់បក្សីចាំក្រុង ឋិតក្នុងភូមិបាលិយ្យ២
សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ស្រីស្រស់ដែលចោរឆក់កាបូបមានឈ្មោះលីតា
អាយុប្រហែលជា២៣ឆ្នាំរងរបូសបែកក្បាលផ្នែកខាងស្ដាំ
ស្នាក់នៅផ្ទះជួល ក្នុងភូមិក្បាលស្ពាន២
សង្កាត់-ក្រុងប៉ោយប៉ែត មានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពងធំ។
សង្កាត់-ក្រុងប៉ោយប៉ែត មានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពងធំ។
បើតាមការអះអាងរបស់ស្ត្រីរងគ្រោះបាន
ប្រាប់ថា
មុនកើតហេតុខ្លួនបានជិះម៉ូតូឌុបធ្វើដំណើរពីកន្លែងស្នាក់នៅខាងលើ
តាមបណ្ដោយផ្លូវជាតិលេខ៥ពីលិចទៅកើតបំណងទៅលេងផ្ទះបងប្អូននៅភូមិ
គីឡូម៉ែត្រលេខ៤
ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥
ពណ៌ខ្មៅមិនចាំស្លាកលេខបើកបរក្នុងទិសដៅស្របទិស ។
លុះមកដល់កន្លែងកើតហេតុជនសង្ស័យបានឆក់កាបូបដែលនាងកំពុងស្ពាយទៅ
បាត់ធ្វើអោយនាងធ្លាក់ពីម៉ូតូដួលបោកក្បាលនឹងផ្លូវជាតិបែកក្បាល
ហើយនៅក្នុងកាបូបស្ពាយនោះមានលុយចំនួន៤០០ដុល្លារនិងទូរស័ព្ទដៃ
ម៉ាកសាំសុងមួយគ្រឿងនិងគ្រឿងលម្អកាយមួយចំនួន។
ក្រោយហេតុនារីរងគ្រោះបានជិះម៉ូតូឌុបដដែលដើម្បីទៅគ្លីនិកឯកជនអោយពេទ្យព្យាបាលមុខរបូសដោយខ្លួនឯង។
លោកអ៊ឹ សុភារៈ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតបានប្រាប់ថា ពេលនេះលោកកំពុងសាកសួរទៅលើនារី រងគ្រោះដើម្បីធ្វើកំណតហេតុស្រាវជ្រាវរកមុខសញ្ញានិងឃាត់ខ្លួន ជនសង្ស័យយកមកដាក់ទោសតាមច្បាប់ ៕
__លោកអ៊ឹ សុភារៈ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតបានប្រាប់ថា ពេលនេះលោកកំពុងសាកសួរទៅលើនារី រងគ្រោះដើម្បីធ្វើកំណតហេតុស្រាវជ្រាវរកមុខសញ្ញានិងឃាត់ខ្លួន ជនសង្ស័យយកមកដាក់ទោសតាមច្បាប់ ៕
_______________
ប្រភពពីនគរវត្ត