កីឡាការិនីកម្ពុជា យី សុផានី ត្រូវបាន រកឃើញសារធាតុ ហាមឃាត់នៅ

9/26/2014 0 Comments A+ a-

sport womanក្រុងអ៊ីនឈួន៖កីឡាការិនីវាយកូនបាល់ជម្រើសជាតិ
កម្ពុជា យី សុផានី ដែលត្រៀមប្រកួតលើវិញ្ញាសា Soft Tennis នោះត្រូវបានលុបឈ្មោះ ចេញពីព្រឹត្តិការណ៍កីឡា Asian Games ក្រោយត្រូវបានរកឃើញ សារធាតុហាមឃាត់។ នេះបើតាមគណៈកម្មការរៀបចំ ការប្រកួតរបស់ OCA។
ក្រុមមន្រ្តី OCA បានធ្វើពិនិត្យទឹកនោមកីឡាការិនី យី សុផានី កាលពីថ្ងៃទី១៦ ខែកញ្ញាមុនពេលព្រឹត្តិការណ៍ Asian Games ចាប់ផ្តើមនៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។ គណៈកម្មាធិការដដែលបាននិយាយថា ការធ្វើតេស្តទឹកនោម បានរកឃើញសារធាតុ ហាមឃាត់ប្រភេទ Sibutramine ដែលជាសារធាតុ ប្រភេទជំនួយ កម្លាំងផងដែរនោះ។
សូមបញ្ជាក់ថា នេះជាការបរាជ័យលើ៤ប្រភេទកីឡា ក្នុងចំណោម៧ប្រភេទកីឡា ដែលកម្ពុជា បានបញ្ជូនទៅចូលរួម ប្រកួត Asian Games លើកនេះក្រៅពីកីឡាហែលទឹក វាយកូនបាល់បាន និងបាល់ទះលើឆ្នេរខ្សាច់ ទទួលនូវការខកចិត្តហើយនោះ នៅសល់តែប្រភេទកីឡាតេក្វាន់ដូ ចំបាប់ យូដូ និងអត្តពលកម្មប៉ុណ្ណោះដែល សង្ឃឹមឈ្នះមេដាយចុង ក្រោយគេ៕
________________
ផ្តល់សិទ្ទិដោយ៖looking today


Read more: http://www.cambodiapage.info/?p=42808#ixzz3EPIqChbH