ពេជ្ឈឃាត ក្នុងវីដេអូ សម្លាប់កាត់ក្បាល ត្រូវបានកំណត់ អត្តសញ្ញាណហើយ

9/26/2014 0 Comments A+ a-

know cutវ៉ាស៊ីនតោន ៖ បើតាមសារព័ត៌មាន ABC ក្នុងស្រុករបស់អាម៉េរិក បានផ្សាយ ដោយផ្អែកតាមប្រធាន ភ្នាក់ងារ ស៊ើបអង្កេតសហព័ន្ធ (FBI) លោក James Comey បាននិយាយថា ពេជ្ឃឃាតពាក់ស្រោម មុខខ្មៅ ដែលកាត់ក្បាលចំណាប់ខ្មាំងលោក
ខាងលិច នៅក្នុងខ្សែវីដេអូកន្លងទៅ ត្រូវបានកំណត់អត្ត សញ្ញាណហើយ ប៉ុន្តែលោកបានបដិសេធ ពីការបង្ហាញឈ្មោះ និងសញ្ជាតិរបស់ក្រុមនោះ ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០១៤នេះថា ជនសង្ស័យ ដែលសម្លាប់អ្នកការសែត អាម៉េរិក ២នាក់ គឺលោក ជែម ហ្វូឡេ និងស្តេវិន សុតឡូស និងភ្នាក់ងារជំនួយ មនុស្សធម៌ជនជាតិអង់គ្លេស ម្នាក់ឈ្មោះ ដេវីដ ហេន នៅក្នុងក្លីបវីដេអូ គឺជាក្រុមរបស់ពួកសកម្មយុទ្ធ IS ដែលបានគ្រប់គ្រង់មួយភាគធំនៅក្នុងប្រទេសស៊ីរី និងអឺរ៉ាក់ ។
នៅក្នុងក្លីបវីដេអូទាំង ៣ នេះ ជនសង្ស័យ បង្ហាញតែភ្នែកប៉ុណ្ណោះ ហើយការកាត់ក្បាល ក្នុងខ្សែអាត់ នីមួយៗ ពេជ្ឃឃាតប្រើប្រាស់កាំបិតវែង ហើយស្ថិតនៅខាងឆ្វេងដៃនៃចំណាប់ខ្មាំង ដោយក្រុមឧទ្ទាម និយាយភាសា បែបអ្នកអង់គ្លេសភាគខាងត្បូង ។
របាយការណ៍បានឲ្យដឹងទៀតថា ប្រធានក្រុមស៊ើបអង្កេត (FBI) និយាយថា ជនជាតអាម៉េរិក ប្រមាណ លើសពី ១០០ នាក់ ត្រូវបានចាប់ខ្លួន ខណៈដែលពួកគេទាំងនោះ ធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ឯអ្នក ខ្លះទៀត បានចាកចេញ និងត្រឡប់មកវិញ ។
លោក Comey បានបង្ហាញថា ក្រុមភរវករ នៅស៊ីរី នៅតែគ្រោងវាយប្រហារ ប្រទេសខាងលិច ខណៈ គ្មានសញ្ញាណាមួយបង្ហាញថា ការវាយប្រហារ តាមអាកាស របស់សហរដ្ឋអាម៉េរិកកន្លងទៅ បានបង្អាក់ ផែនការរបស់ក្រុមសកម្មប្រយុទ្ធនេះឡើយ ៕
_____________
ផ្តល់សិទ្ទិដោយ៖dap-news