ឃុំខ្លួនតាបសម្នាក់ ដែលនាំក្មេងស្រីឲ្យ ដោះសម្លៀកបំពាក់ ផ្លុំសិល្ប៍បញ្ចូល
ជនជាប់សង្ស័យដែលតាំងខ្លួនជាតាបស មានឈ្មោះឈុំ សូរិយៈពន្លៈ អាយុ៣៦ឆ្នាំ ស្រុកកំណើតនៅភូមិដូនតុក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តឧត្តរមានជ័យ និងស្នាក់នៅបន្ទប់កន្លែងកើតហេតុ ភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាប ម្តុំក្រោយ សាលារៀនបន្ទាយចាស់។
សូមបញ្ជាក់ថា កាលពីម៉ោង៣រសៀលថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៤ នៅភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាប ម្តុំក្រោយ សាលារៀនបន្ទាយចាស់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដែលតាំងខ្លួនជាតាបស តាមបណ្តឹងម្តាយក្មេងរងគ្រោះ។ ក្រោយពេលសាកសួរ សមត្ថកិច្ចបាន បញ្ជូនតាបសទៅតុលាការ ហើយចៅក្រមសម្រេចឃុំខ្លួនតាម ដីការលេខ៥១៣/២០១៤ចុះថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៤ ចុះហត្ថលេខាដោយចៅក្រមស៊ើបសួរ លោកហុក ពៅ។
លោកវរសេនីយ៍ត្រី ជា ហេង នាយរងការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត បានឲ្យដឹងថា ម្តាយក្មេងរងគ្រោះបានរៀបរាប់ថា ដំបូងឡើយតាបសរូបនោះបានដើរបិណ្ឌបាត្រនៅម្តុំផ្ទះរបស់គាត់។ ក្នុងពេល បិណ្ឌបាត្ររូបគេបានសុំផ្ទះស្នាក់នៅពីរថ្ងៃមុនចាកចេញពីកម្ពុជាឆ្ពោះទៅប្រទេសឥណ្ឌា។ ថ្ងៃទី១ តាបសបានបង្ហាញអំពីមន្តអា គមរបស់ខ្លួនថាខ្លួនពូកែ តែស្នាក់នៅជាធម្មតា លុះថ្ងៃទី២ នៅម៉ោងកើតហេតុ ស្របពេលមិនមានមនុស្សចាស់នៅ តាបសបាននាំក្មេងស្រីពីរនាក់ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់អាយុ៩ឆ្នាំឲ្យដោះសម្លៀកបំពាក់ចេញហើយដេកផ្ងារ ដោយយកស្បង់ចីវតូចៗ របស់តាបសគ្របលើខ្លួន។ ក្រោយក្មេងស្រីទាំងពីរ យល់ព្រមធ្វើតាម តាបស បានយកមាត់របស់ខ្លួនទៅជញ្ជប់មាត់ក្មេងស្រីទាំងពីរម្នាក់ម្តង ដើម្បីផ្លុំបញ្ចូលសិល្ប៍។
លោកវរសេនីយ៍ត្រី បន្តថា ខណៈតាបសកំពុងបញ្ចេញសកម្មភាពនោះ ក៏ត្រូវម្តាយក្មេងទៅទាន់ ហើយឃើញកូនស្រីរបស់ខ្លួនសុទ្ធតែស្ថិតក្នុងកាយអាក្រាត ក៏នាំគ្នាចាប់ប្រគល់ឲ្យប៉ូលិសតែម្តង។
ក្នុងពេលសាកសួរ តាបស បានសារភាពថា រូបគេពិតជាបានធ្វើដូចម្តាយរបស់ក្មេងបានរៀបរាបមែន តែ ពុំបានធ្វើអ្វីផ្សេងទេ គឺគ្រាន់តែផ្លុំសិល្ប៍បញ្ចូលតាមមាត់តែប៉ុណ្ណោះ។
ករណីតាបស ដើរផ្លុំសិល្ប៍តាមមាត់បញ្ចូលទៅក្នុងខ្លួនមនុស្សស្រីនេះ សមត្ថកិច្ចបញ្ជាក់ថា នៅសៀមរាប ទើបមានជាលើកទី១ទេ ដូច្នេះសុំបងប្អូនប្រជាពលរដ្ឋ មេត្តាប្រយ័ត្នរឿងគ្រូសិល្ប៍៕L
ក្នុងពេលសាកសួរ តាបស បានសារភាពថា រូបគេពិតជាបានធ្វើដូចម្តាយរបស់ក្មេងបានរៀបរាបមែន តែ ពុំបានធ្វើអ្វីផ្សេងទេ គឺគ្រាន់តែផ្លុំសិល្ប៍បញ្ចូលតាមមាត់តែប៉ុណ្ណោះ។
ករណីតាបស ដើរផ្លុំសិល្ប៍តាមមាត់បញ្ចូលទៅក្នុងខ្លួនមនុស្សស្រីនេះ សមត្ថកិច្ចបញ្ជាក់ថា នៅសៀមរាប ទើបមានជាលើកទី១ទេ ដូច្នេះសុំបងប្អូនប្រជាពលរដ្ឋ មេត្តាប្រយ័ត្នរឿងគ្រូសិល្ប៍៕L
តាបស ដែលនាំក្មេងស្រី ឲ្យដោះសម្លៀកបំពាក់ ផ្លុំសិល្ប៏បញ្ចូលតាមាត់ ត្រូវបានតុលាការឃុំខ្លួន កាលពីថ្ងៃទី២១ ខែកញ្ញា
ប្រភពពី CEN