យន្តហោះ ដឹកមនុស្ស ១៤៧នាក់ ចុះចតជាបន្ទាន់ នៅកូឡុំប៊ី បន្ទាប់ពី បុកសត្វស្លាប
បូហ្គោតា ៖
យន្តហោះមួយ របស់កូឡុំប៊ី ដឹកអ្នកដំណើរ១៤៧នាក់ ឆ្ពោះទៅកាន់រដ្ឋធានីបូហ្គោតា
ត្រូវ បានបង្ខំឲ្យបកមកចុះចត ជាបន្ទាន់នៅទីក្រុង ភឺរ៉ៃរ៉ា
ភាគខាងលិចប្រទេសនេះវិញ កាលពី ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ប៉ុន្តែ មិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ។
ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា នេះថា មូលហេតុ ដែលនាំ យន្តហោះខាងលើនេះចុះចត គឺបន្ទាប់ពីស្លាបកង្ហារម៉ាស៊ីន មួយចំហៀងរបស់វា បានបុកជាមួយនឹងសត្វ ស្លាបមួយក្បាល ពេលដែលយន្តហោះ កំពុងធ្វើការហោះឡើង ។
ក្រុមជំនាញខាងពន្លត់អគ្គិភ័យ របស់កូឡុំប៊ី ប្រចាំនៅព្រលានយន្តហោះ បាននិយាយថា អាកាសចរណ៍ Viva កូឡុំប៊ីដឹកមនុស្ស ១៤៧នាក់ បានចុះចតដោយសុវត្ថិភាពនៅឯព្រលាន យន្តហោះ អន្តរជាតិម៉ាតេ ខាណា នៃទីក្រុង ភឺរ៉ៃរ៉ា ដោយសុវត្ថិភាពទាំងអ្នកដំណើរ និង យន្តហោះទាំងមូល ។
បើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា សត្វស្លាបបានបុកជាមួយនឹង ម៉ាស៊ីនមួយ ក្នុងចំណោមម៉ាស៊ីនទាំងពីរសងខាង របស់យន្តហោះ ដែលនាំឲ្យអាកាសយានិក សម្រេចបត់យន្តហោះ មកចុះចតវិញ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ពីផ្នែកសុវត្ថិភាព ៕
_____________
ផ្តល់សិទ្ទិដោយ៖dap-news.com