Rooney ក្លាយជាអ្នកស៊ុត ចូលច្រើនជាងគេ បំផុតទី៣ស្មើ Henry ក្នុងប្រវត្តិសាស្ត្រ Premier league
ការស៊ុតចូល១គ្រាប់យប់មិញរបស់ខ្សែ
ប្រយុទ្ធ Wayne Rooney ក្នុងជ័យជម្នះ៤-០របស់ Man Utd លើ QPR
ធ្វើឱ្យខ្លួនគេរំកិលឡើងទៅលេខ៣ក្នុងបញ្ជីឈ្មោះអ្នកស៊ុតចូល
ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌ Barclays Premier
League ស្មើវីរបុរសរបស់ Arsenal, Thierry Henry ពោលគឺ១៧៥គ្រាប់។
Wayne Rooney អបអរជាមួយមិត្តរួមក្រុមក្រោយស៊ុតបញ្ចូលទី
Rooney
រកបាន១៧៥គ្រាប់ក្នុងការបង្ហាញខ្លួន១៣៨ប្រកួត ខណៈដែលកីឡាករ
Thierry Henry វិញរកបាន១៧៥គ្រាប់ដែរ
តែក្នុងការបង្ហាញខ្លួន២៥៨ប្រកួតសម្រាប់ Arsenal ក្នុងក្របខ័ណ្ឌ
Premier League
ចន្លោះឆ្នាំ១៩៩៩ដល់២០០៧និងការខ្ចីជើងរយៈពេលខ្លីក្នុងឆ្នាំ
២០១២។
ទិន្នន័យខាងលើនេះបង្ហាញថាខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរបស់ក្លិប
បិសាចក្រហមត្រូវការ១២០ប្រកួតទៀតទើបស្មើចំនួនប្រកួតរបស់អតីត
ខ្សែប្រយុទ្ធក្លិប Arsenal។ នេះបង្ហាញថាអតីតយុវជនរបស់ក្លិប
Everton
រូបនេះមានឱកាសច្រើនក្នុងការបំបែកកំណត់ត្រាកីឡាករស៊ុតច្រើនជាង
គេក្នុងប្រវត្តិសាស្ត្រ Barclays Premier League
ព្រោះរូបគេមានអាយុត្រឹមតែ២៨ឆ្នាំនៅអាចលេងបានទៀត។
Alan Shearer កាលនៅលេងឱ្យ Newcastle
Andrew Cole (សម្បុរខ្មៅ)
ចំណែកកីឡាករដែលស៊ុតចូលបានច្រើនជាង
គេបំផុតគឺអតីតខ្សែប្រយុទ្ធរបស់ក្លិប Blackburn និង Newcastle
កីឡាករ Alan Shearer
រកបាន២៦០គ្រាប់ក្នុងរយៈពេល១៤ឆ្នាំនៅក្របខ័ណ្ឌកំពូលរបស់
អង់គ្លេស។ ចំពោះបញ្ជីកីឡាករស៊ុតចូលច្រើនជាងគេនៅក្របខ័ណ្ឌ Premier
League សូមមើលខាងក្រោមនេះ៖
កីឡាករស៊ុតចូលច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌ Premier League
|
|
ឈ្មោះកីឡាករ
|
គ្រាប់បាល់រកបាននៅ Premier league
|
Alan Shearer
|
២៦០គ្រាប់
|
Andrew Cole
|
១៨៧គ្រាប់
|
Thierry Henry
|
១៧៥គ្រាប់
|
Wayne Rooney
|
១៧៥គ្រាប់
|
Frank Lampard
|
១៧១គ្រាប់
|
Robbie Fowler
|
១៦២គ្រាប់
|
Michael Owen
|
១៥០គ្រាប់
|
Les Ferdinand
|
១៤៩គ្រាប់
|
Teddy Sheringham
|
១៤៧គ្រាប់
|
Robin van Persie
|
១៣៤គ្រាប់
|
ប្រែសម្រួល៖ សុខ មុន្នីរម្យ
ប្រភព៖ dailymail