ទស្សនៈមួយចំនួន អំពីការទទួលទាន សាច់ពិសេស(ឆ្កែ)
ជួបជាមួយអ្នកសារពត៌មានយើង កញ្ញារដ្ឋ នៅក្រុងតាខ្មៅ បាននិយាយពីអារម្មណ៍ ចំពោះការហូបសាច់នេះថា នាងខ្ពើមសាច់នេះណាស់ នាងមិនហូបសាច់នេះទេ ព្រោះសត្វឆ្កែវាស្មោកគ្រោគ ម្យ៉ាងទៀតផ្ទះរបស់នាង មានចញ្ចឹមសត្វឆ្កែ នាងបានមើលឃើញនិងរស់នៅជាមួយគ្នា ជារៀងរាល់ថ្ងៃ អញ្ចឹងហើយនាងមិនហូបវាទេ។
ចំណែកញ្ញាឈ្មោះស្រីស្រស់បានប្រាប់និយាយថាកាលពីនៅក្មេងៗនាងបាន ញ៉ាំសាច់នេះជាមួយប៉ារបស់នាងព្រោះតែនាងមិនដឹងគាត់ទៅទិញវាមក គាត់ចូលចិត្តវាខ្លាំងណាស់ប៉ុន្តែដល់ពេលឥឡូវនាងមិនញាំវាទៀតទេ ប៉ុន្តែប៉ារបស់នាងគាត់នៅតែចូលចិត្តញ៉ាំដដែលហើយគាត់បាននិយាយថា គាត់ចូលចិត្តព្រោះវាមានរសជាតិឆ្ងាញ់ប៉ុន្តែគាត់ក៏ស្រលាញ់សត្វ ឆ្កែដែរគាត់មិនញ៉ាំសាច់ឆ្កែណាដែលគាត់ធ្លាប់ចិញ្ចឹមនិងរស់នៅ ជាមួយគ្នានោះទេ។
យុវជនមួយក្រុមដែលកំពុងហូបសាច់អាំងក្នុងហាងលក់សាច់ឆ្កែ មួយកន្លែងនៅមាត់ទន្លេក្នុងក្រុងតាខ្មៅបាននិយាយថាពួកគាត់ហូបសាច់ នេះគ្រាន់តែជាគ្រឿងក្លែមស្រានិងស្រាបៀរតែប៉ុណ្ណោះមិនមានអ្វី លើសពីនេះទេប៉ុន្តែវាមានរសជាតិឆ្ងាញ់ហើយវាមិនធ្វើឲ្យគាត់មាន បញ្ហាឬជម្ងឺអ្វីឡើយ។
យុវជនម្នាក់ឈ្មោះវត្ថានៅក្រុងតាខ្មៅបាននិយាយថាកាលពីមុនក៏ គាត់ហូបសាច់ឆ្កែដែរប៉ុន្តែគាត់បានឈប់ហូបវាជាយូរណាស់មកហើយ ព្រោះគាត់មានពាក់ខ្សែដែលព្រះសង្ឃបានធ្វើឲ្យហើយខ្សែនេះវាតម្រូវ ឲ្យតមនិងមិនឲហូបសាច់ឆ្កែទេទើបគាត់តមសាច់នេះជារហូតមក។គាត់ និយាយទៀតថានៅពេលដែលគាត់កំពុងតែមានរាសីឡើងរកទទួលទានបានកាក់កបហើយ បើហ៊ានតែហូបសាច់នេះគឺមិនយូរប៉ុន្មានគាត់មុខតែនឹងមានបញ្ហាស៊យ ដាក់ខ្លួនជាមិនខាន។ប៉ុន្តែបើគាត់កំពុងតែស៊យវិញហើយគាត់ហូបសាច់ នេះនោះរឿងរ៉ាវក៏ប្រែទៅជាល្អវិញ។វត្ថាឲ្យដឹងថាសាច់នេះពេលញាំ ហើយវាអាចធ្វើឲយើងក្ដៅខ្លួនបន្តិចប៉ុន្តែវានឹងជាសះស្បើយពីជម្ងឺ ខ្លះៗនិងមិនងាយកើតជម្ងឺហើយថែមទាំងប៉ូវកម្លាំងទៀតផង។
ពីរនាក់ប្ដីប្រពន្ធជាម្ចាស់ហាងលក់សាច់ពិសេស(ឆ្កែ)មួយ ស្ថិតនៅភូមិស្វាយរលំស្រុកតាខ្មៅបានប្រាប់ថាសាច់នេះគាត់បានទិញ ពីគេមកដោយគេដឹកយកមកឲដល់ផ្ទះតែម្ដងដោយទិញក្នុងតម្លៃ១០គីឡូ ១០៤.០០០រៀលហើយគាត់លក់ក្នុងមួយថ្ងៃអស់ពី៣០ទៅ៤០គីឡូក្រាមប៉ុន្តែ គាត់លក់មិនគ្រប់ទេគាត់និយាយថាគាត់ក៏ចង់លក់ឲ្យច្រើនជាងនេះ ប៉ុន្តែវាមិនមានសាច់លក់ព្រោះសាច់នេះវាពិបាករកណាស់ហើយថ្ងៃខ្លះ សឹងតែមិនមានសាច់លក់ទៀតផង។គាត់បានបន្តទៀតថាគាត់លក់សាច់អាំង ដាច់បានច្រើនជាងសម្លេការីព្រោះភ្ញៀវភាគច្រើនដែលមកញាំគេ ចូលចិត្តសាច់អាំងជាងហើយលក់ក្នុងមួយចានតែ៥ពាន់រៀលប៉ុណ្ណោះ៕ T/c
Read more: http://www.cambodiapage.info/?p=41891#ixzz3DLr42p2g