GL Finance និងលោក Masao KIBA សហការគ្នាបង្កើត ព្រឹត្តិការណ៍ JDFA Football Clinic

9/15/2014 0 Comments A+ a-

gl sport
ភ្នំពេញ៖ ដើម្បីលើកស្ទួយ និងជំរុញឲ្យក្មេងៗ ក្នុងប្រទេសកម្ពុជាមានឱកាស បានចូលរួមលេងកីឡាបាល់ទាត់ ទាំងអស់គ្នា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ម្សិលមិញ ក្រុមហ៊ុន GL Finance បានសហការជាមួយលោក Masao KIBA តំណាងសមាគមអភិវឌ្ឍន៍ បាល់ទាត់ក្ដីសុបិន្ដជប៉ុន (JDFA) និងស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បង្កើតព្រឹត្តិការណ៍ បាល់ទាត់មួយសម្រាប់ ក្មេងៗ ចូលរួមឈ្មោះថា “JDFA Football Clinic in Cambodia” នៅលើទីលានបាល់ទាត់កង ទ័ពជើងទឹក។
ក្នុងព្រឹត្តិការណ៍ “JDFA Football Clinic in Cambodia” គឺមានក្មេងៗជាច្រើនដែលមក ពីតាមបណ្ដាសាលារៀនមួយ ចំនួននៅក្នុងរាជធានីភ្នំពេញ បានចូលរួមយ៉ាងសប្បាយរីករាយ ដើម្បីទទួលយកបទពិសោធន៍ និងបច្ចេកទេសល្អៗពី លោក Masao KIBA ដែលជាអតីតកីឡាករ ដ៏ល្បីរបស់ប្រទេសជប៉ុន និងធ្លាប់ជួយក្រុម Gamba Osaka ឲ្យលើកពាន លីកកំពូល របស់ជប៉ុនទៀតផង។
លោក Riki Ishigami ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន GL Finance បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនលោក និង JDFA គឺមានអាយុកាល ប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ ក្នុងអំឡុងឆ្នាំ២០១៤ ហើយលោកសប្បាយចិត្ត បំផុតដែលក្រុម GL Finance បានរួមចំណែកបង្កើត ព្រឹត្តិការណ៍នេះឡើង ដើម្បីផ្ដល់ ឱកាសឲ្យក្មេងៗកម្ពុជា បានចូលរួមលេង បាល់ទាត់ទាំង អស់គ្នា។
លោកបន្ដឲ្យដឹងទៀតថា កន្លងមកក្រុមហ៊ុន GL Finance ក៏ធ្លាប់បានឧបត្ថម្ភដល់កីឡា វាយកូនបាល់កម្ពុជាដែរ សម្រាប់ ចេញទៅចូលរួមព្រឹត្តិការណ៍ Davis-Cup នៅបរទេស និងការបង្កើតព្រឹត្តិការណ៍ ផ្សេងៗនៅក្នុងប្រទេសកម្ពុជា ហើយ នៅថ្ងៃអនាគតក្រុមហ៊ុន GL Finance នឹងបន្ថែមការឧបត្ថម្ភជួយ ដល់ប្រភេទកីឡាផ្សេងទៀត ដើម្បីធ្វើឲ្យវិស័យកីឡា កម្ពុជាមានការរីកមច្រើន និងអាចចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ អន្ដរជាតិបាន។
លោក Masao KIBA បានថ្លែងឲ្យដឹងដែរថា ការបង្កើតព្រឹត្ដិការណ៍នេះ ឡើងគឺក្នុងគោលបំណងផ្ដល់ ឱកាសឲ្យកីឡា បាល់ទាត់អាស៊ី បានចូលរួមប្រកួតក្នុង J-League របស់ជប៉ុន ហើយចង់ស្វែងរកកីឡាករល្អៗ តាមបណ្ដាប្រទេសក្នុង តំបន់អាស៊ីឲ្យទៅលើនៅ ប្រទេសជប៉ុនផងដែរ។ ដូច្នេះដើម្បីធ្វើឲ្យវិស័យ កីឡបាល់ទាត់កម្ពុជា និងក្នុងតំបន់អាស៊ីមាន សក្ដានុពលកាន់តែខ្លាំងនោះលោក Masao KIBA ចង់ឲ្យក្មេងៗ កម្ពុជាដែលបានចូលរួមត្រូវ ខិតខំស្វែងយល់ និងមាន ឆន្ទៈខ្ពស់ក្នុងការរៀនសូត្រ ទទួលយកបទពិសោធន៍ បច្ចេកទេស និងគន្លឹះសំខាន់ៗ ទាក់ទងនឹងការលេងបាល់ទាត់ ដែល ជាចំណុចត្រូវ យល់ដឹងយ៉ាងចាំបាច់ ដើម្បីឈានទៅ រកការសម្រេចបាននូវភាព ជោគជ័យក្នុងការ លេងកីឡាបាល់ទាត់នេះ៕




_________________
ផ្តល់សិទ្ទិដោយ៖looking today