ឪពុកប្រើឲ្យយកទូក ចម្លងមិនប្រយ័ត្ន ធ្លាក់ចូលទឹកលង់ស្លាប់
នគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផារី ហុងគ្រី អាយុ៩ឆ្មាំ ភូមិស្វាយពុំត្រង់ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។
បើតាមឈ្មោះ ផារី ជាឪពុកក្មេងប្រុសរងគ្រោះ បានឲ្យដឹងថា នៅវេលាកើតហេតុ គាត់ (ឪពុកក្មេងប្រុសរងគ្រោះ) បានស្រែកហៅកូន ឲ្យយកទូក ទៅចម្លងឆ្លងអូរពីខាងកើត ។ ពេលនោះ គាត់កំពុងបេះខ្ទឹម ហើយងើបឡើង ស្រាប់តែបាត់កូន ឃើញតែទូក នៅកណ្តាលអូរ។ ខណៈនោះ គាត់ក៏យកទូកជិះមកដល់ផ្ទះ ដោយមិនដឹងថា កូនទៅណាទេ ។ លុះបាត់កូនយូរពេក គាត់ក៏សង្ស័យថា កូនលង់ទឹក ក៏បាននាំគ្នាដើររក រហូតដល់ព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៤ ទើបរកឃើញសពកូនរបស់ខ្លួន ស្លាប់ដោយសារលង់បាត់ទៅហើយ៕V/S