២នាក់ប្តី-ប្រពន្ធ វ័យចំណាស់ បានជិះកង់ ឆ្លងថ្នល់ ត្រូវរថយន្តបុកពីក្រោយ ស្លាប់ម្នាក់ របួសម្នាក់

9/15/2014 0 Comments A+ a-

old die
បាត់ដំបងៈ តាយាយវ័យចំណាស់ ២នាក់ ប្តី-ប្រពន្ធ បានជិះកង់ឆ្លងថ្នល់ សំដៅចូលវត្តក្នុងឱកាសកាន់ បិណ្ឌ ត្រូវរថយន្តបុកពីក្រោយ ក្នុងទិសដៅស្របទិសគ្នាបានស្លាប់ម្នាក់
ភ្លាមៗ នៅកន្លែងកើតហេតុ និង របួសធ្ងន់ម្នាក់ ត្រូវបានដឹកចូលមន្ទីរពេទ្យខេត្ត ឯមធ្យោបាយទាំង ២គ្រឿង ត្រូវបានយកមករក្សាទុក នៅ នគរបាលចរាចរណ៍ស្រុក ដើម្បីដោះស្រាយតាមច្បាប់ ។
លោក សោម រាវុធ មន្រ្តីអាវុធហត្ថស្រុកមោងឬស្សីបានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវរថយន្តម៉ាក Toyota HIACE ពណ៌ទឹកប្រាក់ពាក់លេខភ្នំពេញ 2U-4159 ជារបស់ក្រុមហ៊ុនហ្គោលដិនបាយ័ន អ៊ិច ប្រេស ១គ្រឿង បានបុកពីក្រោយ បណ្តាលឲ្យស្លាប់អ្នកជិះក្រោយ (ប្រពន្ធ)ឈ្មោះ ទូច លី អាយុ៧៥ឆ្នាំ និងអ្នកឌុប(ប្តី)រងរបួសធ្ងន់ ទាំង២នាក់នេះ រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ។
តាមសាក្សី នៅជិតកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ២នាក់ប្តី-ប្រពន្ធ បានជិះ កង់ពីទិសបាត់ដំបងទៅភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងដៃដើម្បីចូលវត្ត ស្រាប់ រថយន្តមកពីក្រោយក្នុងល្បឿនលឿន មិនអាចគ្រប់គ្រងបានក៏បុកពីក្រោយពេញទំហឹង បណ្តាលជនរង គ្រោះបាក់ជើងស្លាប់ម្នាក់ភ្លាមៗ និងរបួសធ្ងន់ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ។ ចំណែកអ្នកបើក បរទុករថយន្តចោលបានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នមធ្យោបាយទាំង២គ្រឿង ត្រូវបាននគរបាលចរា ចរណ៍ស្រុក ដឹកយកទៅរក្សាទុក នៅអធិការស្រុកបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយតាម ច្បាប់ ។ ចំណែកជនរងគ្រោះ ត្រូវបានកូនចៅយកទៅធ្វើបុណ្យតាមប្រពៃណី ៕



_______________
ផ្តល់សិទ្ទិដោយ៖dap-news