ដំណឹងអាក្រក់ សម្រាប់អ្នកញៀន កាហ្វេប្រចាំថ្ងៃ
បច្ចុប្បន្នអ្នកជំនាញព្រមានថា ក្មេងស្រីវ័យជំទង់ខ្វះជាតិដែក
កំពុងមានចំនួនកើនឡើង ដោយសារពួកគេផឹកភេសជ្ជៈប៉ូវកម្លាំង និង
កាហ្វេច្រើនពេក។
សមាគមសុខភាពផលិតអាហារ HFMA ក៏បានព្រមានថា កាហ្វេបានរារាំងការស្រូបយកជាតិរ៉ែ រួមទាំងជាតិដែកផងដែរ។
កង្វះជាតិដែក ជាជំងឺអាហារូបត្ថម្ភដ៏ពេញនិយមបំផុតរបស់អង់គ្លេស ហើយការស្រាវជ្រាវសព្វថ្ងៃបង្ហាញថា ក្មេងស្រី ៤០% និងស្ត្រីវ័យអាយុចាប់ពី១១ឆ្នាំដល់២៤ឆ្នាំមានជាតិដែកទាបជាង ការរំពឹងទុក។
ការស្រាវជ្រាវផ្សេងទៀតក៏បានរកឃើញដែរថា ក្មេងស្រីវ័យជំទង់ម្នាក់ក្នុងចំណោម១០នាក់ បានផឹកកាហ្វេ៥កំប៉ុងក្នុងមួយសប្ដាហ៍។ នេះបើតាមការឱ្យដឹងរបស់ HFMA។ ការស្ទង់មតិយុវវ័យអង់គ្លេស១០ ០០០នាក់ ធ្វើឡើងដោយសមាគមខាងលើរកឃើញថា បីភាគបួននៃពួកគេមិនបានដឹងថា កាហ្វេរារាំងការស្រូបយកជាតិដែករបស់រាងកាយទេ។
នៅដើមឆ្នាំនេះ ស្ត្រីវ័យ១៩ឆ្នាំរស់នៅក្នុងទីក្រុង Manchester ម្នាក់បានស្លាប់ ដោយសារផឹកភេសជ្ជៈមានជាតិកាហ្វេ។ ការស្រាវជ្រាវបន្តថា ពេលមនុស្សទទួលទានកាហ្វេនឹងភេសជ្ជៈប៉ូវកម្លាំងច្រើន ធ្វើឱ្យខ្វះជាតិដែក និងអស់កម្លាំង៕
ប្រែសម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ dailymail