ឱបជង្គង់មិត្តស្រីសុំ ស្នេហ៍តែត្រូវបដិសេធ យ៉ាងអាម៉ាស់ ល្បីពេញអ៊ីនធឺណិត
ស្នេហាពិតជាមិនធម្មតាមែន
អាចធ្វើឲ្យមនុស្សហ៊ានលះបង់គ្រប់យ៉ាង
មិនគិតសូម្បីកិត្តិយសខ្លួនឯង។ ជាមួយគ្នានេះដែរ
រូបភាពបុរសម្នាក់កំពុងឱបជង្គង់សុំស្នេហ៍មិត្តស្រី
បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកលេងអ៊ីនធឺណិតយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើងនៅក្រៅរោងចក្រផលិតកុំព្យូទ័រមួយនាទីក្រុង
សៀងហៃ។
បុរសម្នាក់នោះបានជូនផ្កាមួយបាច់ទៅនារីដែលខ្លួនស្រលាញ់ ដើម្បីលាតត្រដាងក្ដីស្នេហ៍ពិតដែលខ្លួនមានចំពោះនាងតែត្រូវ បដិសេធ ឯផ្កាវិញត្រូវនាងបោះចោលទៅលើដី។ បន្ទាប់ពីខាងស្រីបដិសេធក្ដីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ខ្លួន បុរសនោះបានឱបជង្គង់គេជាប់មិនព្រមលែង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
មនុស្សភាគច្រើនបានលើកឡើងថា នាងគួរតែឲ្យតម្លៃចំពោះបុរសដែលលះបង់កិត្តិយសខ្លួនឯងដើម្បីនាង៕
ដោយ៖ គង់ វិសាល
ប្រភព៖ shanghaiist